កម្សាន្ត
តួឯកក្នុងរឿង «ច្រវ៉ាក់ស្នេហ៍» Kem Hussawee កំពុងធ្វើឲ្យអ្នកគាំទ្រលង់ស្នេហ៍ជាមួយរូបរាងដ៏សង្ហា
តារាសម្ដែងប្រុសវ័យក្មេង Kem Hussawee ត្រូវបានមហាជនភាគច្រើនស្គាល់ថាជាតួឯកប្រុសនៅក្នុងរឿងភាគថៃ «ច្រវ៉ាក់ស្នេហ៍» ដែលកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជន។
មិនត្រឹមតែប៉ុណ្ណោះ អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍ខ្លាំងនោះគឺ Kem Hussawee កំពុងត្រូវបានអ្នកគាំទ្រជាច្រើនលួចចាប់ចិត្តស្រលាញ់ជាពិសេសនារីៗតែម្ដង កំពុងនាំគ្នាជ្រួលជ្រើមលង់ស្នេហ៍នូវមុខមាត់ដ៏មានមន្តស្នេហ៍ ជាមួយនឹងរូបរាងសង្ហាកម្ពស់ដល់ទៅ ១.៨៨ ម៉ែត្រ។
គួរឲ្យដឹងផងដែរថា Kem Hussawee ទើបតែមានអាយុ ២៣ ឆ្នាំប៉ុណ្ណោះ ដោយកំលោះសង្ហារូបនេះកើតនៅក្នុងឆ្នាំ ១៩៩៧ នៅក្នុងខេត្ត Bueng Kan ប្រទេសថៃ៕