នេះបើយោងតាមរបាយការណ៍ថ្មីពីក្រុមហ៊ុន Samsung បានឱ្យដឹងថា ទូរសព្ទ Galaxy M31s នឹងលក់ជាផ្លូវការលើទីផ្សារឥណ្ឌានៅចុងខែកក្កដានេះ ។
ទូរសព្ទ Galaxy M31 ត្រូវបានគេរំពឹងថានឹងមានតម្លៃប្រហែលនឹង 20,000 INR ប្រមាណជា 267 ដុល្លារសហរដ្ឋអាមេរិក ។ ទូរសព្ទ Galaxy M31 នេះមាន RAM ទំហំ 8GB ត្រូវបានបំពាក់ដោយបន្ទះឈីប Exynos 9611 និងមានថាមពលថ្មទំហំ 6,000 mAh ។
ស្មាតហ្វូនម៉ូឌែលមួយនេះមានកាមេរ៉ាខាងមុខពីរគ្រាប់ទំហំ 64 MP ។ ទោះបីជាបំពាក់នូវអេក្រង់ Super AMOLED ក៏ដោយ ក៏បំពាក់នូវកាមេរ៉ាមុខមួយគ្រាប់ផងដែរ ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ gsmarena