Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សំណួរ​សំខាន់​ៗ​ដែល​អាជីវករ​ត្រូវ​សួរ​ខ្លួនឯង​ក្នុង​ពេល​ផ្ទុះ​ជំងឺ​កូ​វី​ដ​ ១៩

សម្ពាធ និង​បញ្ហា​ជា​ច្រើន​ដែល​បាន​បង្ក​ឡើង​ពី​ការ​ធ្វើការ​សម្រេចចិត្ត​មិន​បាន​ល្អ​ទាក់ទិន​នឹង​លុយ ភាគច្រើន​អាច​ចៀសវាង​បាន​ប្រសិនបើ​មនុស្ស​ម្នាក់​ទទួល​បានការ​អប់រំ​បាន​ត្រឹមត្រូវ​សម្រាប់​ប្រធានបទ​នេះ ។ ប៉ុន្តែ​បច្ចុប្បន្ន​នេះ សាលារៀន​ភាគច្រើន​មិន​មាន​បង្រៀន​ពី​ការ​រៀបចំ​ផែនការ​លុយកាក់​ទេ ដូច្នេះ​ឪពុក​ម្តាយ​ត្រូវ​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​បង្រៀន​ពី​មេរៀន​សំខាន់​ៗ​ទាំងនេះ​ដល់​កូន​ៗ ។ ខាងក្រោម​នេះ គឺជា​ដំបូន្មាន​ទាក់ទង​នឹង​លុយ​ដែល​ឪពុក​ម្តាយ​គួរតែ​ប្រាប់​ដល់​កូន ៖

១- ឲ្យ​តម្លៃ​លើ​លុយ

ទោះជា​ការ​បង្រៀន​ពី​ការ​សន្សំ​លុយ​មាន​សារៈសំខាន់​ពិតមែន​ក្តី កូន​ៗ​ត្រូវ​តែ​មានចិត្ត​ឲ្យ​តម្លៃ​លើ​លុយ និង​សម្ភារៈ​ផ្សេង​ៗ​ដែល​លុយ​បាន​ទិញ​តាំងពី​ដើម ។ វា​មិនមែន​បង្រៀន​ឲ្យ​កូន​ក្លាយជា​មនុស្ស​សម្ភារៈ​និយម​ទេ តែ​បង្រៀន​ឲ្យ​ពួក​គេ​ស្រលាញ់​អ្វី​ដែល​ខ្លួន​មាន​ស្រាប់ និង​ដឹង​ពី​ការ​លំបាក​នៃ​ការ​រក​លុយ​ផង​ដែរ ។

២. មើលទៅ​ការ​អប់រំ​កម្រិត​ខ្ពស់​ជា​ការ​វិនិយោគ

ទោះជា​ការ​ចូល​រៀន​នៅ​សាកលវិទ្យាល័យ​បាន​ប៉ុន្មាន​ឆ្នាំ​មិន​អាច​ធានា​ថា មនុស្ស​ម្នាក់​នឹង​ជោគជ័យ​ក្នុង​ជីវិត ឬ​ក្នុង​អាជីវកម្ម​ពិតមែន​ក្តី វា​នៅ​តែ​មាន​សារៈសំខាន់​ក្នុង​ការ​បង្កើត​ឱកាស​ជា​ច្រើន​ដល់​មនុស្ស​ម្នាក់​ពេល​ដែល​ពួក​គេ​ចេញ​ទៅ​ធ្វើការ​ក្នុង​សង្គម ។

៣- ចៀសវាង​ការ​ចាយវាយ​លើស​សមត្ថភាព

កូន​ៗ​ពេល​ដែល​ធំ​ដឹងក្តី​ចេះ​ចាយវាយ​ហើយ​នោះ ពួក​គេ​ភាគច្រើន​ចាយវាយ​ភ្លេចខ្លួន​ពី​សមត្ថភាព​របស់​ខ្លួន និង​ក្រុម​គ្រួសារ​ខ្លួន​ដែរ ជា​ពិសេស​សម្រាប់​អ្នក​ដែល​ទើបតែ​ចេញ​ធ្វើការ​បាន​ប្រាក់ខែ​ដំបូង ។ អ្នកជំនាញ​ផ្នែក​ហិរញ្ញវត្ថុ​ជា​ច្រើន​ផ្តល់​យោបល់​ឲ្យ​អ្នក​ទើបតែ​ចេញ​ធ្វើការ​បន្ត​រក្សា​ជីវភាព​រស់នៅ​ដូច​ជា​សិស្ស​សិន​រហូត​ដល់​ពួក​គេ​មាន​ស្ថាន​ការ​ហិរញ្ញវត្ថុ​នឹងនរ​គ្រប់គ្រាន់ ។

៤- កុំ​ព្យាយាម​ប្រកួតប្រជែង​ជាមួយ​អ្នក​ដទៃ

ឪពុក​ម្តាយ​ត្រូវ​បង្រៀន​ដល់​កូន​ៗ​ថា តែងតែមាន​មនុស្ស​ក្នុង​សង្គម​ដែល​មាន​អ្វី​ៗ​ច្រើន​ជាង​ពួក​គេ មិន​ថា​ជា​លុយ សម្ភារៈ ឬ​សុភមង្គល​ទេ ។ ហើយ​ការ​ព្យាយាម​ប្រកួតប្រជែង​ជាមួយ​អ្នក​ទាំងនោះ​មាន​តែ​ធ្វើ​ឲ្យ​ពួក​គេ​មិន​សប្បាយចិត្ត​តែ​ប៉ុណ្ណោះ និង​ថែម​ទាំង​អាច​បង្ក​ជា​បញ្ហា​លុយកាក់​ផ្សេង​ៗ​ថែម​ទៀត ។ ផ្ទុយ​មក​វិញ​កូន​ៗ​គួរតែ​ផ្តោត​សំខាន់​លើ​អ្វី​ដែល​ស្រប​ទៅ​នឹង​សមត្ថភាព​របស់​ខ្លួន​មិន​ថា ជា​ការ​វិនិយោគ ចាប់ផ្តើម​អាជីវកម្ម ឬ​ចាយវាយ​លើ​អ្វី​ដែល​នាំ​យក​សុភមង្គល​ពិតប្រាកដ​ដល់​ពួក​គេ​វិញ​ឡើយ៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9493641