Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

លោកអភិបាលរងខេត្ត​អញ្ជើញ​ពលរដ្ឋ​ដែលមកតវ៉ា ប្រជុំគ្នា​រក​ដំណោះ​​ស្រាយ​

ខេត្ត​បន្ទាយ​មាន​ជ័យ​៖ ​ប្រជាពលរដ្ឋ​ប្រមាណ​ជិត​៣០០​នាក់​មក​ពី​ក្រុង​ប៉ោយ​ប៉ែ​ត ​នាំ​គ្នា​តវ៉ា​រឿង​ទំនាស់​ដីធ្លី​ ត្រូវ​បានលោកអភិបាលរង​ខេត្ត ​អញ្ជើញ​ចូល​សាល​ប្រជុំ​ទាំងអស់​ ដើម្បី​ប្រជុំ​រក​ដំណោះស្រាយ​ត្រូវ​បាន​ប្រជុំ​នៅ​ថ្ងៃ​ទី​១៥ ​កក្កដា ​។

តំណាង​ប្រជាពលរដ្ឋ​បាន​ប្រាប់​ថា​៖​ ទំនាស់​ដីធ្លី​រវាង​ប្រជាពលរដ្ឋ​៥៨៩​គ្រួសារ​ លើ​ផ្ទៃដី​ទំហំ​១០៣​ហិកតា​ ដែល​ស្ថិត​នៅ​ក្នុង​សង្កាត់​.​ក្រុង​ប៉ោយ​ប៉ែ​ត ​ត្រូវ​បាន​ប្រជាពលរដ្ឋ​កាន់​កាប់​មាន​លំនៅ​ឋានអាស្រ័យ​ផល ​តាំង​ឆ្នាំ​១៩៩៥ ​រហូត​ដល់​បច្ចុប្បន្ន​ ហើយ​ត្រូវ​បាន​មន្ត្រី​មន្ទី​ររៀបចំ​ដែនដី​នគ​រូប​នីយសំណង់ ​និង​សុ​រិ​យោល​ដី​ខេត្ត​ បាន​ចុះ​វាស់វែង​និង​កំណត់​ព្រំ​ ដើម្បី​ចុះបញ្ជី​ដីធ្លី​ហើយ​រហូត​ដល់​ពេល​នេះ​ មិន​ទាន់​ឃើញ​ប្រគល់​ប័ណ្ណ​កម្ម​សិទ្ធិជូន ព្រោះតែ​ទំនាស់​ធ្លី​ជាមួយ​ភាគី​ម្ខាង​ទៀត​មិន​ទាន់​ស្រាយ​បញ្ចប់​បាន​អស់​បន្លាយ​រាប់​ឆ្នាំ​។

កន្លង​មក ប្រជាពលរដ្ឋ​បាន​សុំ​អោយ​អាជ្ញាធរ​ក្រុង​ប៉ោយ​ប៉ែ​ត​ជួយ​ដោះស្រាយ​ជូន​ដែល​មាន​អភិបាលក្រុង​២​ទៅ​រូប​ហើយ​នៅ​តែ​ដោះ​មិន​ចេញ ទើប​នាំ​គ្នា​សម្រេចចិត្ត​ទៅ​តវ៉ា​នៅ​ភ្នំពេញ​តែ​គ្មាន​ដំណោះស្រាយ​ហើយ​ប្រជាពលរដ្ឋ​ប្រមាណ​ជិត​៣០០​នាក់​នាំ​គ្នា​មក​តវ៉ា​នៅ​មុខ​សាលា​ខេត្តបន្ទាយមានជ័យ​ត្រូវ​បាន​អភិបាលរង​ខេត្ត​ហៅ​ចូល​សាល​ប្រជុំ​ទាំង​អស់​គ្នា​ធ្វើការ​ដោះស្រាយ​តែ​មិន​ទាន់​ទទួល​បាន​លទ្ធផល​នៅឡើយ​។

លោក លី សារី អភិបាលរង​ខេត្តបន្ទាយមានជ័យ​បាន​បញ្ជាក់​ថា​៖​ រយៈពេល​កន្លង​ទំនាស់​ដីធ្លី​ដែល​កើតឡើង​តែង​តែ​​ប្រជាពលរដ្ឋ​ពឹងពាក់​អ្នក​រត់ការ​ដោះស្រាយ​មិន​ចេញ​គេ​បោក​យក​លុយ​អស់ ​ទើប​នាំ​គ្នារ​ត់រក​អាជ្ញាធរ​ជួយ​អន្ត​រាគ​មន៍ អោយ​ជួយ​ដោះស្រាយ​ជូន ​តែ​អាជ្ញាធរ​នៅ​តែ​ខិតខំ​ប្រឹងប្រែង​ ដើម្បី​រក​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ​។

លោក​បាន​បញ្ជាក់​ថា​៖​ ការ​រក​ដំណោះស្រាយ​ ដើម្បី​ទទួល​បាន​ជោគជ័យ គឺ​ទុក​ពេល​អោយ​គណៈកម្មការ​ដោះស្រាយ​វិ​វា​ធ​ដីធ្លី​ខេត្ត​អោយ​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​និង​ស្រាវជ្រាវ​ជាក់ស្តែង ដើម្បី​រក​គ​ន្លឹះ​ ​និង​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​អោយ​ឆាប់​ហើយ​ទទួល​បាន​យុត្តិធម៌ ត្រូវ​ជឿជាក់​ចំពោះ​អាជ្ញាធរ​ធ្វើការ​ដោះស្រាយ​ជូន​ ៕​ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9493607