Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ប៉ូលិសកំពុងតាមចាប់ខ្លួនម្ចាស់បំណុលដែលគំរាមធ្វើបាបជនរងគ្រោះដល់ជីវិត

ប៉ូលិសកំពុង​តាមចាប់បុរស ២ នាក់ដែលបាន​ចូលក្នុងផ្ទះរបស់​ជនរងគ្រោះនៅខេត្តឈៀងម៉ៃនិងបានគំរាមក្មេងប្រុសអាយុ ៨ ឆ្នាំថាម្តាយរបស់ក្មេង​​ជំពាក់បំណុលពួកគេ។

ក្មេងប្រុស​រងគ្រោះនៅផ្ទះតែម្នាក់ឯង ខណៈពេល​​ជនល្មើសចតឡានដឹកទំនិញពណ៌ខ្មៅ​មួយគ្រឿងហើយដើរចូលទៅក្នុងផ្ទះ​ជនរងគ្រោះ។ ​នៅពេលដែលរកមិនឃើញស្រ្តីរងគ្រោះជាម្តាយ ជនល្មើសបានគំរាមកូនប្រុសជនរងគ្រោះថា​ «មើលថែម៉ាក់​របស់ឯងផង ក្រែងស្លាប់មុនពេលសងបំណុលអស់ទៅ»។

ម្តាយរបស់ក្មេងប្រុសឈ្មោះ​ Saithong​ អាយុ ៤៣ ឆ្នាំបានដាក់​ពាក្យបណ្តឹងមកប៉ូលិសដោយ​ភ័យខ្លាចមានរឿងអ្វីកើតឡើងចំពោះនាងនិងគ្រួសា​រ។

មន្ត្រីប៉ូលិសប៉ុស្តិនគរបាល​ Hod ​ និងប៉ុស្តិនគរបាល​ Jom Thong ​ កំពុងធ្វើការស៊ើបអង្កេតរកមុខជនល្មើសមកទទួលកំហុសតាមផ្លូវច្បាប់។ ប៉ូលិសនិយាយថាការគំរាមកំហែងនេះបានរំលោភលើច្បាប់ការពារកុមាររបស់ប្រទេសថៃ៕  

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ the thaiger 

from: https://tnaot.com/km/m/detail/article/9679419