ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ខែកញ្ញាឆ្នាំ២០២០នេះកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញបង្ហាញមុខជនសង្ស័យចំនួន៧នាក់ក្រោយពេលកម្លាំងជំនាញព្រហ្មទណ្ឌកម្រិតស្រាលបានស្រាវជ្រាវនិងឃាត់ខ្លួនបានជនសង្ស័យជាបន្តបន្ទាប់ដោយយោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះចំនួន៣នាក់ក្នុង៣ករណីផ្សេងគ្នា។
ជនរងគ្រោះទី១៖ឈ្មោះ ខៀវ តុលា ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរមេធាវីស្នាក់នៅផ្ទះលេខ១៩ផ្លូវលេខp០៩ភូមិ៤សង្កាត់ច្រាំងចំរេះ១ខណ្ឌឬស្សីកែវបានដាក់ពាក្យបណ្តឹងបាត់បង់សម្ភារៈដែលចោរលួចគាស់ទ្វាររថយន្តលួចយកទ្រព្យសម្បត្តិសរុប៤៤០០ដុល្លាសរដ្ឋអាមេរិក
ជនរងគ្រោះទី២៖ ផន សុព័រ ភេទប្រុស អាយុ៣៩ឆ្នាំបាត់បង់ទូរសព្ទ័ដៃចំនួន៣គ្រឿងរួមនិងប្លង់ដីដែលចោរគាស់ទ្វាររថយន្តរបស់គាត់យកទៅបាត់។
ចំណែកជនរងគ្រោះទី៣៖ឈ្មោះ ជា ចន្ទ័ដារ៉ា ភេទប្រុស អាយុ៣៨ឆ្នាំស្នាក់នៅផ្ទះលេខ៥Aភូមិភ្នំពេញថ្មីសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ បាត់បង់សម្ភារៈអាយហ្វញនពណ៍ទឹកមាសមួយគ្រឿងLaptopម៉ាកDell Sufaceមួយគ្រឿងនិងឯកសារនៅក្នុងរថយន្តមួយចំនួនទៀត។
ក្រោយពេលសមត្ថកិច្ចជំនាញព្រហ្មទណ្ឌកម្រិតស្រាលទទួលពាក្យបណ្តឹងពីជនរងគ្រោះទាំង៣នាក់រួចមកកម្លាំងជំនាញបានធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនបានជនសង្ស័យជាបន្តបន្ទាប់ចំនួន៧នាក់។
ជនសង្ស័យរួមមាន៖
១៖ឈ្មោះ ងី កប ភេទប្រុស អាយុ៣៧ឆ្នាំមុខរបរ បើករថយន្ត
២៖ឈ្មោះ ហ៊ុន ណាត ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរ
អ្នកសារព័ត៍មានVBN
៣៖ឈ្មោះ យិន ធី ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរទិញលក់ទូរសព្ទ័
៤៖ឈ្មោះ ឆយ សុផល ភេទប្រុស អាយុ៣៨ឆ្នាំមុខរបររត់ម៉ូតូឌុប
៥៖ឈ្មោះ សំសិលា ភេទប្រុស អាយុ៤៤ឆ្នាំមុខរបរ រត់ម៉ូតូឌុប
៦៖ឈ្មោះ ចែម សំណាង ភេទប្រុស មុខរបរមិនពិតប្រាកដ
និងទី៧៖ឈ្មោះ សួង ដែន ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរអ្នកយកព័ត៍មានK០១
ក្រោយពេលឃាត់ខ្លួនជនសង្ស័យទាំង៧នាក់ខាងលើរួចសមត្ថកិច្ចបានបញ្ជនមកធ្វើការសាកសួនៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនិងកសាងសំុនុំរឿងបញ្ជនទៅតុលាការចាត់ការតាមនិតិវិធី៕ដោយ៖សួង សាម