Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កូវីដ១៩ នៅកម្ពុជាបានជាសះស្បើយ ១០០% ហើយ

ស្ថានភាពជំងឺកូវីដ-១៩​ នៅកម្ពុជា​ គិតត្រឹមម៉ោង៧ព្រឹកនៃថ្ងៃទី១១​ ខែកញ្ញា​ ឆ្នាំ២០២០៖

ក្រោយពីបានព្យាបាលជាសះស្បេីយ​ ១០០%​ ជាលេីកទីពីរ​ នូវករណីជំងឺកូវីដ-១៩​ ទាំង​ ២៧៤នាក់​ គិតត្រឹមម៉ោង៧ព្រឹកនៃថ្ងៃទី១១​ ខែកញ្ញា​ ឆ្នាំ២០២០​ ស្ថានភាពជំងឺកូវីដ-១៩​ នៅកម្ពុជា​ (មានជូនក្រាហ្វិកខាងក្រោម)​ គឺ​៖

១.​ មិនមានរកឃេីញអ្នកវិជ្ជមានវីរុសកូវីដ-១៩​ ថ្មី

២.​ អ្នកព្យាបាលជាសះស្បេីយ​ ១០០%​ ជាលេីកទីពីរ​ បន្ទាប់ពីបានប្រកាសអ្នកជាសះស្បេីយ​ ១០០%​ លេីកទី១​ នៅថ្ងៃទី១៥​ ខែឧសភា​ ឆ្នាំ២០២០​ និងអនុញ្ញាតឲ្យស្ត្រីនៅខេត្តបន្ទាយមានជ័យជាសះស្បេីយនេះ​ ចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត​ នៅថ្ងៃទី១៦​ ខែឧសភា​ ឆ្នាំ២០២០

៣.​ មិនមានអ្នកជំងឺកូវីដ-១៩​ នៅសេសសល់​សម្រាកព្យាបាលក្នុងមន្ទីរពេទ្យរដ្ឋឡេីយ

៤.​ មិនមានករណីស្លាប់ដោយសារជំងឺកូវីដ-១៩

៥.​ មិនទាន់មានការចម្លងវីរុសកូវីដ-១៩​ ចូលក្នុងសហគមន៌​ នៅឡេីយទេ។

from: https://tnaot.com/km/m/detail/article/9679196