Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អស់លុយមិនតិចទេ! មន្ទីរពេទ្យនិងក្រុមហ៊ុនជាច្រើននៅថៃត្រូវបានជនអនាមិកប្រើមេរោគចាក់សោ

បើយោងតាមសារព័ត៌មាន Reuters កាលពីថ្ងៃព្រហស្បតិ៍ មន្ទីរពេទ្យនិងក្រុមហ៊ុនជាច្រើននៅក្នុងប្រទេសថៃ ត្រូវបានក្រុមជនអនាមិកវាយប្រហារ ដោយពួកគេបានកាន់កាប់លើប្រព័ន្ធកុំព្យូទ័រហើយទាមទារប្រាក់ជាថ្នូរនឹងទិន្នន័យដែលមាននៅក្នុងនោះ។

កាលពីថ្ងៃទី៥ ខែកញ្ញា កន្លងមកនេះ មន្ទីរពេទ្យ ឬក៏ក្រុមហ៊ុនទាំងនោះមិនអាចចូលប្រើប្រាស់ទិន្នន័យរបស់ខ្លួនបានជាហេតុធ្វើឱ្យមានការយឺតយ៉ាវក្នុងការធ្វើការងារ។ លោក ឧត្តមសេនីយ៍ទោ Phanthana Nutchanart បានប្រាប់ឱ្យដឹងថា “មន្ទីរពេទ្យ និងក្រុមហ៊ុនរបស់រដ្ឋាភិបាលជាច្រើនត្រូវបានគេវាយលុកដូចគ្នានឹងមន្ទីរពេទ្យ Saraburi ដែរ”។

ក្រុមពួកអ្នកវាយប្រហារ បានប្រើមេរោគប្រភេទ Ransomware ដើម្បីកែកូដនៅក្នុងប្រព័ន្ធកុំព្យូទ័ររបស់មន្ទីរពេទ្យ និងក្រុមហ៊ុនទាំងនោះ ដោយធ្វើការចាក់សោលើឯកសារទាំងអស់ និងរារាំងមិនឱ្យបើកដំណើរការបាន លុះត្រាតែពួកគេទទួលបានប្រាក់ជាថ្នូរវិញតាមរយៈ Cryptocurrency ដូចជា Bitcoin ជាដើម។

ហើយគាត់ក៏បានបញ្ជាក់បន្ថែមទៀតថា “ក្រុមហ៊ុនខ្លះក៏បានបង់ទឹកប្រាក់តាមក្រុមអ្នកវាយប្រហារបានទាមទារ ដោយថ្នូរមិនលើសពី ១លានបាត(ប្រហែលស្មើនឹង ៣២,០០០ដុល្លារ)។

(ប្រភពអត្ថបទ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា)

from: https://tnaot.com/km/m/detail/article/9679192