នៅពេលបាត់បង់ការងារ គ្រប់គ្នាតែងតែមិនដឹងថា ត្រូវធ្វើយ៉ាងដូចម្តេច? ហើយមានអ្នកខ្លះរគការងារបន្តមិនបាន ក៏មានការថប់អារម្មណ៍ ពិបាកក្នុងការគ្រប់គ្រងខ្លួនឯង។មានវិធី៤យ៉ាង សម្រាប់អ្នកអាចអាននឹងពិចារណាបាន។
១. ទទួលស្គាល់ការពិត
គោលការណ៍សំខាន់មមួយក្នុងពេលនេះ គឺអ្នកត្រូវតែទទួលស្គាល់ការពិត ។ អ្នកមិនអាចគិតថាវាមិនអាចកើតឡើងលើអ្នកទេ ហើយអ្នកត្រូវតែសួរខ្លួនដោយស្មោះត្រង់ថា តើការងាររបស់អ្នកពិតជាអាចនឹងបាត់បង់ទៅមែនដែរ ឬទេ? ប្រសិនបើអ្នកគិតថាមានឱកាសខ្ពស់នោះ អ្នកត្រូវពិនិត្យមើលស្ថាប័នការងាររបស់អ្នកឡើងវិញថា តើក្រុមហ៊ុនកំពុងតែស្ថិតក្នុងស្ថានការបែបណា?
២. អ្នកត្រូវមានភាពសកម្ម
ទោះជាអ្នកបាត់បង់ការងារពិតមែនក្តី អ្នកនៅមានឱកាសជាច្រើនទៀតក្នុងទីផ្សារ ។ ដូច្នេះអ្នកត្រូវតែមានភាពសកម្មក្នុងការរកការងារ មិនមែនរងចាំរហូតដល់អ្នកបាត់បង់ការងារទើបរកទេ ។ អ្នកគួរតែរៀបចំផែនការឲ្យបានច្បាស់លាស់ និងកែសម្រួលការចាយវាយផ្សេងៗរបស់អ្នកឡើងវិញ ។
៣. ចាប់ផ្តើមកាត់បន្ថយការចាយវាយ
ប្រសិនបើអ្នកច្បាស់ថាអ្នកអាចនឹងបាត់បង់ការងារនោះ អ្នកត្រូវតែចាប់ផ្តើមកាត់បន្ថយការចាយវាយឲ្យបានលឿន ជាពិសេសការចាយវាយដែលមិនចាំបាច់ដូចជាលើការទទួលទានអាហារនៅក្រៅ ឬការកម្សាន្តផ្សេងៗជាដើម ។
៤. ទាក់ទងទៅមនុស្សដែលអ្នកស្គាល់
មុនពេលអ្នកបាត់បង់ការងារ អ្នកគួរតែប្រាប់ទៅមនុស្សដែលអ្នកស្គាល់ថា អ្នកកំពុងរកការងារ ។ វាងាយស្រួលក្នុងការរកការងារពេលដែលអ្នកមានការងារហើយស្រាប់ជាង ។ ពេលដែលអ្នកទាក់ទងទៅអ្នកដទៃ អ្នកគួរតែប្រាប់ពួកគេឲ្យបានច្បាស់ដែរពីការងារដែលអ្នកចាប់អារម្មណ៍ ៕ ត្នោត