Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រាសីក្នុងថ្ងៃនេះអ្នកកើតឆ្នាំជូត ខាល មមី គួរប្រុងប្រយ័ត្នចំពោះរឿងស្នេហាអាចនឹងមានការទាស់ទែង​គ្នាបន្តិចបន្តួច

តាមក្បួនហោរាសាស្ត្រ ថ្ងៃសុក្រ ៩រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ ឆ្នាំកុរ ឆុងជាមួយម្សាញ់។

សូមមើលរាសីរបស់លោកអ្នកក្នុងថ្ងៃនេះ ៖

ឆ្នាំជូត​

​រាសី​ស្រុតចុះ​។​

ការងារ ៖ ​​​​នៅថ្ងៃនេះ​មានការ​ប្រែប្រួល​ទាំង​អារម្មណ៍​និង​កិច្ចការងារ​ផង ហេតុនេះ​គប្បី​មានការ​ប្រយ័ត្នប្រយែង​។​លោកអ្នក​ធ្វើ​អ្វី​តែង​ជួប​បញ្ហា​រាំងស្ទះ​និង​មានការ​ប៉ះទង្គិច​ជាមួយ​មនុស្ស​ក្បែរ​ខ្លួន​បន្តិចបន្តួច​កើតឡើង ។​ក្រៅពីនេះ​ក៏មាន​ដំណឹង​មិនល្អ​និង​អាចមាន​ការចោទប្រកាន់​ដោយ​ការ​ជេរប្រទេច​ពី​អ្នកដទៃ​ថែមទៀត​។

មុខរបរ ៖ ​​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពិសេស​ស្ត្រី​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​ជួប​ការលំបាក​ក្នុង​ការរក​ផល​ចំណូល ហើយ​មានការ​រំលោភបំពាន​ពី​អ្នកមាន​មុខរបរ​ដូច​គ្នា​ទៀតផង​។​

ស្នេហា ៖ ​​ប្រុស​ស្រី​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​។

​ឆ្នាំឆ្លូវ​

​​​រាសី​ល្អជា​មធ្យម​។

ការងារ​ ៖ ​​នៅក្នុង​អំឡុងពេល​នេះ​មិន​ថា​ជា​ការងារ​,​បញ្ហា​ប្រាក់កាស​របស់លោក​អ្នក​មានការ​ចម្រើន​លូតលាស់ និង​ហុច​ផល​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​មួយចំនួន​ផង​។​

មុខរបរ ៖ ​​​សម្រាប់​នៅថ្ងៃនេះ​ដែរ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនសូវមាន​សកម្មភាព​ក្នុងការ​លក់ដូរ​ប៉ុន្មាន​ទេ​ពោលគឺ​ការ​ជួញ​ទីជិត​ឆ្ងាយ​មិន​ឡើង​មិន​ចុះ​ឡើយ​គឺមាន​ភាព​ដូច​សព្វមួយដង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិនសូវ​ល្អប្រសើរ​ទេ​គប្បី​ប្រយ័ត្នប្រយែង​។​

ស្នេហា ៖ ​​​កំលោះ​ក្រមុំ​កើត​មានការ​រកាំចិត្ត​និង​ប្រឆាំង​គ្នាច្រើន​។

​ឆ្នាំខាល​

​​​រាសី​ស្រុតចុះ​។​

ការងារ ៖ ​​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ត្រូវ​មើលមុខ​ក្រោយ​បើ​ពុំនោះ​នឹង​នាំឱ្យ​ផល​អាក្រក់​ណាមួយ​កើត​ចំពោះមុខ​។​ក្រៅពីនេះ​មិន​ថា​ការងារ បញ្ហា​ប្រាក់កាស​ឬ​ការគ្រប់គ្រង​ការងារ​អ្វី​តែង​ជួប​នូវ​ការ​ខកបំណង​ច្រើន​។

មុខរបរ ៖ ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​ការលំបាក​ក្នុងការ​រកប្រាក់​ចំណូល​បន្តិច​ព្រោះ​លាភ​ច្រើន​បោល​ហួស​និង​ហោះ​រំលង​ជានិច្ច​។​

ស្នេហា ៖ ​​​​ប្រុស​ស្រី​កុំ​លេង​ម៉េះ​ម៉ោះ​ច្រើន​នាំ​កើត​ជម្លោះ​វិវាទ​ហើយ​មានតែ​រឿងរ៉ាវ​សៅហ្មង​ដាក់គ្នា​។

​ឆ្នាំថោះ​

​​​​​រាសី​ខ្ពស់ត្រដែត​។

ការងារ ៖ ​​​​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រេចចិត្ត​ធ្វើ​ការងារ​អ្វីមួយ​ពីព្រោះថា​ផល​ជា​ផ្លែផ្កា​តែង​ហុច​មកវិញ​ជានិច្ច​។​នា​អំឡុង​ពេលនេះ​សម្រាប់​លោកអ្នក​កើត​ឆ្នាំ​ទន្សាយ​មុន​ធ្វើការ​ស​ម្រ​ច​ចិត្ត​អ្វីមួយ​គប្បី​មានការ​ប្រយ័ត្នប្រយែង​ពីព្រោះថា​នៅពេល​សម្រេចចិត្ត​ត្រូវ​គឺ​ផល​ល្អ​តែង​ហុច​មកវិញ​ប៉ុន្តែ​បើ​សម្រេចចិត្ត​ខុស​វិញ​នោះ​ច្បាស់​ជា​ឈឺចិត្ត​ពុំខាន​។

មុខរបរ ៖ ​​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​កម្រៃ​ជួប​ការលំបាក​បន្តិច​ពីព្រោះថា​លាភ​ធំដុំ​ច្រើន​បោល​ហួស​ចាប់​ពុំ​សូវ​ជាប់​ទេ​។​

ស្នេហា ៖ កំលោះ​ក្រមុំ​វិញ​ងាយ​កើត​ជម្លោះ​ប៉ុន្តែ​ក៏​ងាយ​ត្រូវ​គ្នា​វិញ​ដែរ​។

ឆ្នាំរោង

​​​​​​រាសី​ល្អជា​មធ្យម​។​

​ការងារ ៖ នៅក្នុង​អំឡុង​ពេលនេះ​លោកអ្នក​តែង​លេចចេញ​នូវ​បាតុភាព​តានតឹង​អារម្មណ៍​ច្រើន​ហើយ​បញ្ហា​មិនល្អ​នោះ​ក៏​យាយី​ច្រើន​ផងដែរ​។​នៅក្នុង​រង្វង់​គ្រួសារ​លោកអ្នក​ត្រូវ​ចេះ​បើក​ចិត្ត​ទូលាយ​និង​ខិតខំ​ចេះ​ជួយ​រំលែក​កិច្ចការងារ​ផ្ទះសម្បែង​ខ្លះ​ទើប​គ្មាន​បញ្ហា​ចោទឡើង​។

មុខរបរ ៖ ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ឃើញថា​ជួប​ការលំបាក​ក្នុងការ​ផល​កម្រៃ​បន្តិច​ពិសេស​ភាព​ប្រទាំង​ប្រទើស​ក៏​ងាយ​កើតឡើង​ផងដែរ​។​

ស្នេហា ៖ ​កំលោះ​ក្រមុំ​ឃើញថា​មានការ​ថយក្រោយ​ច្រើនជាង​ឈានទៅ​មុខ​។

ឆ្នាំម្សាញ់​

​​​​រាសី​ល្អជា​មធ្យម​។

ការងារ ៖ ​​​នៅថ្ងៃនេះ​សម្រាប់​ស្ត្រី​លោកអ្នក​ពុំមាន​ផលប៉ះពាល់​អ្វី​នាំ​ជួប​ការលំបាក​ឆ្លងកាត់​នោះឡើយ ប៉ុន្តែ​សម្រាប់​បុរស​វិញ​ឃើញថា​ផល​ប៉ះទង្គិច​ត្រឡប់​ជាមាន​ច្រើន​គួរសម​គប្បី​មានការ​ប្រយ័ត្នប្រយែង​។

មុខរបរ ៖ ​​​​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោកអ្នក​ចង់​បោះទុន​តូចធំ​ឬ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ត្រូវ​ចេះ​ត្រួតពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​បើ​ពុំ​នោះទេ​អាច​ជួប​ផល​អាក្រក់​ណាមួយ​នៅ​ថ្ងៃ​ខាងមុខ​ជាក់​ជាពុំខាន​។​

ស្នេហា ៖ ​កំលោះ​ក្រមុំ​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​។

​ឆ្នាំមមី​

​​​រាសី​ស្រុតចុះ​។​

ការងារ ៖ នៅថ្ងៃនេះ​បើទោះបី​ដួង​រាសី​ស្រុតចុះ​ពិតមែន ប៉ុន្តែ​លោកអ្នក​ក៏​អាច​ប្រកបការងារ​បាន​ធម្មតា​គ្រាន់តែ​ជួប​បញ្ហា​រាំងស្ទះ​ច្រើន​ប៉ុណ្ណោះ​។

មុខរបរ ៖ ​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​មិនសូវ​ដូច​សមប្រកប​ប៉ុន្មាន​ទេ​គឺ​បាន​ត្រឹម​មួយ​ទប់ទល់​ចាយវាយ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​និង​គ្រោះ​បាត់​របស់​ដោយ​ប្រការ​ណាមួយ​។​

ស្នេហា ៖ ​ប្រុស​ស្រី​មិនសូវ​មានការ​ជឿនលឿន​ទៅមុខ​ទេ​គឺ​មានការ​ថយក្រោយ​ច្រើនជាង​។

ឆ្នាំមមែ​

​​​រាសី​ខ្ពស់ត្រដែត​។

​ការងារ​ ៖ ​​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​ការលេង​ហ៊ុន ធ្វើ​កិច្ចសន្យា ចរចា​ឬ​ទំនាក់ទំនង​កិច្ចការងារ​អ្វីមួយ​តែង​ផ្តល់​ផល​ល្អ​ត្រឡប់មកវិញ​ផង​។

មុខរបរ ៖ ​​​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ទទួល​រង​ការនឿយហត់​និង​ទទួលរង​សម្ពាធ​ច្រើន ប៉ុន្តែ​យ៉ាងណា​ឆ្លង​ចូលមក​ដល់​ថ្ងៃនេះ​លោកអ្នក​បាន​រួច​ផុតពី​ឧបទ្រព​ចោមរោម​ហើយ​ភាព​ចម្រើន​លូតលាស់​បាន​ចូល​មកវិញ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

ស្នេហា ៖ ប្រុស​ស្រី​មាន​ភាព​ស្រស់ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​នា​រដូវ​ខែវស្សា​ដូច្នេះ​ដែរ​។

​ឆ្នាំវក​

រាសី​ខ្ពស់ត្រដែត​។

ការងារ ៖ ​​នៅថ្ងៃនេះ​មានជោគ​មានជ័យ ហើយ​ធ្វើ​អ្វី​ឃើញថា​តែង​សម​ដូច​ប្រកប​នោះ​មាន​ច្រើន​ចំពោះមុខ​ផង​។

​មុខរបរ ៖ ​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក​ចង់​បើក​របរ​ថ្មី​ឬ​មានការ​ផ្លាស់​ទីកន្លែង​លក់ដូរ​ក៏​ល្អ​ប្រពៃ​ណាស់ដែរ​ព្រោះ​តែង​ជួប​ភាព​សុខដុម​និង​ចម្រើន​លូតលាស់​គួរសម​ដែរ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

ស្នេហា ៖ ​ប្រុស​ស្រី​បើ​លោក​អ្នកមាន​ការចូល​និយាយ​ដល់​ចាស់ទុំ ជា​ឱកាសល្អ​ប្រពៃ​។

​ឆ្នាំរកា​

​​​​​រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ ថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ម្ល៉ោះហើយ​ទោះ​ធ្វើ​អ្វី​ក៏មាន​ដំណើរការ​ទៅមុខ​និង​មានការ​ជឿនលឿន​គួរសម​ផង​។​ក្រៅពីនេះ​ចំពោះ​ស្ត្រី​បើ​ចង់​ពឹងពាក់​នរណាម្នាក់​ពី​រឿង​អ្វី​ទោះ​តិចតួច​ឬ​ធំ​បន្តិច​ក្តី​តែងមាន​ក្រុមមនុស្ស​អាណិត​ស្រឡាញ់​និង​ជួយ​ជ្រោមជ្រែង​ផងដែរ​។​

​មុខរបរ ៖ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​ជឿនលឿន​ទៅមុខ​ល្អ ហើយ​បើ​ចង់​បើក​របរ​អ្វីមួយ​ថ្មី​ផង​ក៏​ជា​ឱកាសល្អ​ប្រពៃ​បំផុត​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

ស្នេហា ៖ ​ប្រុស​ស្រី​មានការ​លូតលាស់​ទៅមុខ​និង​បើ​ចង់​ផ្សំផ្គុំ​គ្រួសារ​ជា​ឱកាសល្អ​បំផុត​។

​ឆ្នាំច​

​​​​​រាសី​ល្អជា​មធ្យម​។​

ការងារ ៖ ​​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​មិន​គាប់ប្រសើរ​ប៉ុន្មាន​ទេ ដូចនេះ​គប្បី​មានការ​ប្រយ័ត្នប្រយែង​ព្រោះ​ធ្វើ​អ្វីៗ​តែង​ងាយ​មានការ​ភ្លាំងភ្លាត់​ណាស់​។​លោកអ្នក​អាច​ត្រូវបាន​គេ​បន្ទោស​ឬ​បង្ករឿង​អាក្រក់​ណាមួយ​កើតឡើង​ផង​។

មុខរបរ ៖ ​​​​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លាភ​តូចធំ​ពុំ​សូវ​មាន​សំបូរ​ទេ​ព្រោះ​បើ​មិន​បោល​ហួស​ក៏ត្រូវ​អ្នកដទៃ​ដណ្តើមយក​អស់ៗ​មុន​ដែរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​គួរ​មានការ​យកចិត្តទុកដាក់​សុ​វត្តិភាព​ផ្ទាល់ខ្លួន​បន្តិច​ទើប​ប្រសើរ​។​

ស្នេហា ៖ កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កើតមាន​ភាព​ប្រទាំង​ប្រទើស​និង​ប្រឆាំង​គ្នាច្រើន​។

ឆ្នាំកុរ

​​​​​រាសី​ល្អជា​មធ្យម​។​

ការងារ ៖ ​​​នា​ថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ក្នុងការ​ប្រកបការងារ​មានការ​ចម្រើន​លូតលាស់​ទៅមុខ​ជា​សន្សឹមៗ​ដូច​សព្វមួយដង​តែ​យ៉ាងណា​ចំពោះ​ស្ត្រី​ចូរ​ប្រយ័ត្ន​ការកើត​ជម្លោះ​វិវាទ​ព្រោះតែ​ជឿ​សម្តី​ក្រុម​មន​ស្ស​អុជអាល​ឱ្យ​ក្តៅក្រហាយ​ក្នុង​រឿង​អ្វីមួយ​បន្តិច​។​

មុខរបរ ៖ ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ជួប​ផល​លំបាក​ក្នុង​ការរក​ផល​ចំណូល​ណាស់​ហើយ​ការ​ជួញ​ជិត​ឆ្ងាយ​ទៀតសោត​ជួបតែ​ភាព​រកាំរកូស​យាយី​។​ការធ្វើដំណើរ​ទៅ​ទិសបស្ចឹម​ឱ្យ​យ័​ត្ន​ក្រុមមនុស្ស​បៀតបៀន​យាយី​។

ស្នេហា ៖ ​​កំលោះ​ក្រមុំ​បើ​លោកអ្នក​ចង់​ចូល​ស្តីដណ្តឹង​ឬ​ចូល​និយាយ​ដល់​ចាស់ទុំ​តែង​ជោគជ័យ​ដូច​គាប់​បំណង​ផង​៕ប្រភព៖ Cen

from: https://tnaot.com/km/m/detail/article/9679080