Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បន្ថយឋានន្តរស័ក្កប៉ូលិសស័ក្ក៥ម្នាក់មកត្រឹមស័ក្ក៤វិញ

ភ្នំពេញ៖ អតីត​នាយការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ធំ លោក រុំ សុវិជ្ជា ត្រូវបានរាជរដ្ឋាភិបាល​ បានចេញ​អនុក្រឹត្យ​ បន្ថយឋានន្តរស័ក្ដិពី លោកវរៈសេនីយ៍​ឯក​ មកនៅត្រឹម​ថ្នាក់​ វរៈសេនីយ៍​ត្រី​ ក្នុងករណីផឹកស្រាស្រវឹងជោកជាំ បើករថយន្តបុករនាំង បរិវេណរូបសំណាក លោកតាអាចារ្យលាក់ និិងស្រែកជេរប្រមាថអភិបាលខេត្តកំពង់ធំ លោក សុខ លូ ។ នេះបើតាមអនុក្រឹត្យ ចុះថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ។

គួររំលឹកថា កាលពីយប់ ថ្ងៃទី១៥ ខែ​ឧសភា ឆ្នាំ​២០២០ លោក រុំ សុវិជ្ជា ត្រូវបាន នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង​ សម្ដេច​ក្រឡា​ហោម​ ស​ ខេង​ ដកហូតតួនាទី​ពី​នាយការិយាល័យ​ មកជាមន្ត្រី​បង្ហាញខ្លួននៅនាយកដ្ឋានបុគ្គលិករួចមកហើយ ៕ដោយ សួង សាម

from: https://tnaot.com/km/m/detail/article/9493177