កីឡាការិនី Yuki Nagasato នឹងក្លាយជាកីឡាការិនីដំបូងគេ ចូលរួមជាមួយក្រុមបាល់ទាត់បុរសរបស់ជប៉ុនគឺក្លឹប Hayabusa Eleven ក្នុងលក្ខខណ្ឌខ្ចីជើងពីក្រុម Chicago Red Stars ដែលស្ថិតក្នុងលីគរបស់អាមេរិក។
កីឡាការិនីដែលជួយជប៉ុន លើកពាន World Cup កាលពីឆ្នាំ២០១១ នេះ នឹងត្រៀមចូលលេងឲ្យក្រុមបាល់ទាត់អាជីពបុរសដែលស្ថិតក្នុងលីគលំដាប់ទាបមួយដែលមានឈ្មោះថា Hayabusa Eleven។
Nagasato បានចូលរួមជាមួយ Chicago កាលពីឆ្នាំ២០១៧ បន្ទាប់ពីចំណាយពេលក្នុងលីគជាច្រើន ខណៈរូបនាងក៏បានផ្ញើសារមួយចំនួនផងដែរ ក្នុងឱកាសការចូលលេងឲ្យក្រុមបុរសថា៖
«ខ្ញុំចង់ផ្ញើសារទៅកាន់នារីទាំងអស់ដែលលេងបាល់ទាត់ជាមួយបុរសថា នារីក៏អាចចូលរួមក្រុមជាមួយបុរស និងប្រជែងជាមួយពួកគេបានដែរ»៕
ប្រភព៖ CBC