Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អំពើទាំង៦ នាំឲ្យមានជំងឺប្រចាំកាយ

ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ពន្យល់​ថា ហេតុ​ដែល​នាំ​ឱ្យ​មនុស្ស​មាន​ជំងឺ​ប្រចាំកា​យមក​ពី​ការ​ប្រព្រឹត្ត​កម្ម​៦​យ៉ាង​ដូចខាងក្រោម៖

១-​មិន​មាន​ករុណា​អាណិតអាសូរ​សត្វ ប្រព្រឹត្ត​ធ្វើបាប ឬ​កាប់​ប្រហារជីវិត​សត្វ​ ដោយ​មិន​ខ្លាច​បាបកម្ម

២-​ញុំា​ង​ជីវិត​សត្វ​ ឱ្យ​ដល់​នូវ​ការ​លំបាក​វេទនា​ព្រោះតែ​អំណាច​របស់​ខ្លួន

៣-​ពេញចិត្ត​នឹង​សម្លាប់​ ព្យាយាម​សម្លាប់​ សត្វ​នោះ​អស់​ជីវិត​ព្រោះតែ​ការ​ព្យាយាម​សម្លាប់

៤-​មិន​ស្គាល់ប្រមាណ​ក្នុង​ការ​បរិភោគ​អាហារ​ គឺ​ហូប​លើស​កម្រិត​ទាល់តែ​ឈឺ ឬ​តម​អាហារ​ពេក ឬ​ក៏​អាហារ​ដាក់​ថ្នាំ​គីមី​ហើយ​នៅ​តែ​មិន​ចេះ​រើសមុខ​ម្ហូប

៥-​ត្រាច់​ទៅ​កាន់​ទីណា​មួយ​មិន​គួរ​មិនដឹង​កាលៈទេសៈ មិន​ស្គាល់​ពេលវេលា មិន​ស្គាល់​កន្លែង​គ្រោះថ្នាក់

៦-​មិន​រក្សាសីល ​ធ្វើ​សមាធិ ​វិបស្សនា ​ដើម្បី​កាត់​បន្ថយ​ចំណង់តណ្ហា​ខ្លះ ចេះ​តែ​បណ្តែតបណ្តោយ​ប្រព្រឹត្ត​តាមតែ​ចិត្ត​ចង់​រហូត​បាក់កម្លាំង ។ ត្នោត 

from: https://tnaot.com/km/m/detail/article/9493026