Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ក្រសួងសុខាភិបាល ច្រានចោល ករណី​វៀតណាម​០៣​នាក់ ចេញពី​កម្ពុជា រក​ឃើញ​ឆ្លង​កូ​វី​ដ​-១៩

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០២០​នេះ ក្រសួងសុខាភិបាល តាម​រយៈ​លោកស្រី ឱ វណ្ឌ​ឌី​ន បាន​ច្រានចោល​ចំពោះ​ ករណី​ជនជាតិ​វៀតណាម ០៣​នាក់ ដែល​សារព័ត៌មាន​វៀតណាម VN Express បាន​ចុះ​ផ្សាយ​ថា ពួកគេ​ទាំង​៣​នាក់ ចេញពី​ប្រទេស​កម្ពុជា បាន​ធ្វើតេស្ត​វិជ្ជមាន ចំពោះ​វីរុស​កូ​វី​ដ​-១៩ ពេល​ទៅ​ដល់​វៀតណាម ។

លោកស្រី ឱ វណ្ឌ​ឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល អោយ​ដឹង​ថា ករណី​នេះ ​គឺ​ជនជាតិ​វៀតណាម​ទាំងនោះ ទំនង​ឆ្លង​នៅ​ប្រទេស​ខ្លួន​នោះ​ទេ ។

សូម​ជម្រាប​ថា សារព័ត៌មាន​វៀតណាម​ខាងលើ​នេះ ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​០៨ ខែកញ្ញា ឆ្នាំ​២០២០​ថា បុរស​ម្នាក់ អាយុ​៣៥​ឆ្នាំ ដែល​បាន​ធ្វើ​ដំណើរ​ជាមួយ​កូនប្រុស អាយុ​២​ឆ្នាំ របស់​គាត់ ត្រឡប់​មក​ពី​ប្រទេស​កម្ពុជា ចូល​តាម​ច្រក​ទ្វារ​ព្រំដែន​ម៉ុ​ក​បៃ ក្នុង​ខេត្ត​តា​និ​ញ កាលពី​ថ្ងៃ​ទី​២៦ ខែសីហា ។ ការ​ធ្វើតេស្ត​លើក​ដំបូង​របស់​ពួក​គេ គឺ​អវិជ្ជមាន ប៉ុន្តែ​លើក​ទី​២ ត្រឡប់​ជា​វិជ្ជមាន​វិញ នៅ​ថ្ងៃ​ចន្ទ ទី​៧ កញ្ញា​នេះ ។ ហើយ​ស្ត្រី​ម្នាក់​ទៀត អាយុ​២៦​ឆ្នាំ ក៏​ជា​អ្នក​ត្រឡប់​មក​កម្ពុជា​វិញ ចូល​ប្រទេស​វៀតណាម នៅ​ថ្ងៃ​ទី​២៥ ខែសីហា ។ នាង​បាន​ធ្វើ​តេ​ស្តិ៍​អវិជ្ជមាន​ លើកដំបូង​ដូច​គ្នា ប៉ុន្តែ​លទ្ធផល​កាលពី​ថ្ងៃ​ចន្ទ គឺ​វិជ្ជមាន ។

ជា​ការ​កត់សម្គាល់ នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ ដែល​សារព័ត៌មាន​វៀតណាម​តែងតែ​ផ្សាយ​បែប​នេះ គឺ​បាន​ចេញផ្សាយដោយ​គ្មាន​មូលដ្ឋានច្បាស់លាស់ ជា​ច្រើន​លើក​ច្រើន​សារ មក​ហើយ ។ តើ​ប្រទេស​ជិតខាង​មួយ​នេះ មាន​ចេតនា​អ្វី​ឲ្យ​ពិតប្រាកដ ?

ផ្តល់សិទ្ធដោយ៖កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9678959