Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

លីបង់ជួបហេតុការណ៍ផ្ទុះសារជាថ្មី បន្ទាប់ពីការផ្ទុះសម្លាប់មនុស្សជាង ១៩០នាក់កាលពីខែមុន

អគ្គិភ័យដ៏ធំបានឆាបឆេះនៅកំពង់ផែមួយខែបន្ទាប់ពីការផ្ទុះកាលពីខែមុនដែលសម្លាប់មនុស្សជាង១៩០នាក់។ អណ្តាតភ្លើងបានឆេះឆួល ដោយលាយឡំដោយផ្សែងអួរអាប់ពេញទីក្រុងធ្វើឱ្យអ្នកស្រុកនៅតែភ័យខ្លាចពីការផ្ទុះកាលពីខែមុន។ ប្រទេសលីបង់បានបើកការស៊ើបអង្កេតជាថ្មីលើការឆេះនេះ។

ការឆាបឆេះនេះបានផ្ទុះឡើងនៅកន្លែងទីភ្នាក់ងារផ្តល់ជំនួយស្បៀងអាហារនិងប្រេងឆ្អិន។

ក្រុមពន្លត់អគ្គីភ័យនិងមន្រ្តីយោធាបានចំណាយពេលជាច្រើនម៉ោងក្នុងការគ្រប់គ្រងអគ្គិភ័យដ៏ធមនេះ ដោយប្រើឧទ្ធម្ភាគចក្រ។ ហើយមិនមានរបាយការណ៍ណាមួយស្តីពីការរងរបួសនិងមូលហេតុនៃអគ្គិភ័យនេះនៅឡើយទេ។

ក្រោមអំណាចនៃការឆាបឆេះដ៏ធំ និងផ្សែងដ៏ក្រាស់ដែលអាចមើលឃើញរាប់សិបគីឡូម៉ែត្រ បានបង្កភាពភ័យស្លន់ស្លោនៅតាមសង្កាត់នានាដែលត្រូវបានបំផ្លាញដោយការផ្ទុះកាលពីខែមុន។ ព្រោះតែពលរដ្ឋមានភាពភ័យខ្លាចចំពោះការផ្ទុះឃ្លាំងស្តុកសារធាតុគីមីកាលពីខែមុន កម្មករកំពង់ផែបានប្រញាប់ប្រញាល់រត់ចេញពីការិយាល័យរបស់ពួកគេហើយអ្នកស្រុកនៅទីនោះក៏បានប្រឹងភៀសខ្លួនចេញពីផ្ទះឬលាក់ខ្លួននៅតាមសាលធំៗដោយខ្លាចភ្លើងអាចបង្កជាការផ្ទុះជាថ្មីដូចកាលពីលើកមុន។

តើមានអ្វីកើតឡើង?

ការឆាបឆេះនេះបានបណ្តាលឱ្យមានផ្សែងខ្មៅងងឹតមួយនៅលើរដ្ឋធានីលីបង់។

ប្រធានកាកបាទក្រហមនៃប្រទេសលីបង់លោក George Kettaneh បាននិយាយថាមនុស្សមួយចំនួនកំពុងមានដង្ហើមខ្លីប៉ុន្តែមិនមានរបាយការណ៍អំពីការរងរបួសទេ។

នាយកប្រចាំតំបន់របស់កាកបាទក្រហមលោក Fabrizio Carboni បាននិយាយថាឃ្លាំងនេះមានស្តុកស្បៀងអាហារច្រើនខ្លាំងណាស់។

លោកបានបន្ថែមទៀតថាប្រតិបត្តិការមនុស្សធម៌កំពុងប្រឈមនឹងការរំខានដ៏ធ្ងន់ធ្ងរ។ រីឯតំបន់ជុំវិញអគ្គិភ័យត្រូវបានគេបិទដើម្បីការពារកុំឲ្យរាលដាលបន្ថែមទៀត

អគ្គនាយកការពារជនស៊ីវិលលោក Raymond Khattar បានប្រាប់ទីភ្នាក់ងារសារព័ត៌មានជាតិថា ក្រុមពន្លត់អគ្គិភ័យនឹងមិនចាកចេញទេ “រហូតដល់អណ្តាតភ្លើងរលត់ទាំងស្រុង” ហើយក្រោយមកនៅពេលល្ងាចមន្រ្តីរូបនេះក៏បានបន្តថាអណ្តាតភ្លើងភាគច្រើនត្រូវបានរលត់ហើយ៕

from: https://tnaot.com/km/m/detail/article/9678957