បារាំង ៖ ក្រុម Paris St-Germain រងបរាជ័យយ៉ាងអាម៉ាស់នៅក្នុងថ្ងៃចាប់ផ្តើមយុទ្ធនាការនៃក្របខណ្ឌកំពូល Ligue 1 របស់ខ្លួន បន្ទាប់ពីចាញ់ក្រុមម្ចាស់ផ្ទះ Lens ដែលជាក្រុមទើបតែងើបឡើងពីក្របខណ្ឌ Ligue 2។
ដំបូងឡើយការប្រកួតនេះ ត្រូវបានដាក់ស្ថិតក្នុងភាពស្រពេចស្រពិលថាមិនអាចធ្វើទៅបាន បន្ទាប់ពីក្រុម PSG មានកីឡាករចំនួន ៧នាក់ ដែលបានឆ្លងកូវីដ១៩ ដោយក្នុងនោះ រួមមានទាំងកីឡាករសំខាន់ប្រចាំក្រុមគឺ Neymar, Kylian Mbappé និង Ángel Di María ផងដែរ។
ក្នុងជំនួបនេះ ធ្វើឡើងដោយមានវត្តមានអ្នកគាំទ្រចូលទស្សនាផ្ទាល់ចំនួន ៥០០០នាក់នៅឯកីឡដ្ឋាន Stade Bollaert-Delelis។ ខណៈដែល ១គ្រាប់ដណ្តើមបាន ៣ពិន្ទុពីក្រុមភ្ញៀវរកបានដោយខ្សែប្រយុទ្ធ Ignatius Ganago នៅនាទី ៥៧ ដើមតង់ទី ២។ លទ្ធផលនេះ បានធ្វើឲ្យ Lens ឡើងមកឈរនៅចំណាត់ថ្នាក់ទី ១២ ខណៈដែល PSG ស្ថិតនៅលេខ ១៧ ដោយនៅមួយប្រកួតក្នុងដៃ។
សូមបញ្ជាក់ជូនថា ការប្រកួតក្នុងក្របខណ្ឌ Ligue 1 បានដំណើរការឈានដល់សប្តាហ៍ទី២ រួចមកហើយ ប៉ុន្តែដោយសារតែ PSG ជាប់មានភារកិច្ចក្នុងពានរង្វាន់ Champions League ទើបធ្វើឲ្យការប្រកួតរបស់ពួកគេត្រូវលើកពេល៕ផ្តល់សិទ្ធដោយ៖កោះសន្តិភាព