Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

មិនដឹងមានវិបត្តិអ្វីទើបនារីរូបស្រស់ម្នាក់សម្រេចចិត្តលោតចូលទឹកទន្លេសម្លាប់ខ្លួនបែបនេះ

ភ្នំពេញ៖ នារីស្រស់សោភាម្នាក់ មិនដឹងមានវិបត្តិអ្វីនោះទេ បានសម្រេចចិត្តលោតទឹកសម្លាប់ខ្លួន នៅលើស្ពានជ្រោយចង្វារ ដោយបន្សល់ទុកត្រឹមតែ ផ្កា១បាច់ និងស្បែកជើង១គូ ជាការចងចាំដល់គ្រួសារតែប៉ុណ្ណោះ។

ហេតុការណ៍បានកើតឡើងនាម៉ោងជាង៣ទៀបភ្លឺ ឈានចូលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅលើស្ពានជ្រោយចង្វារ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បើតាមប្រភពពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុនារីរងគ្រោះរូបនោះបានឈរនៅលើស្ពានជាមួយមិត្តភក្រ័ ហើយក៏ឃើញនារីរូបស្រស់សោភាម្នាក់ បានចុះពីលើរថយន្តមួយគ្រឿង ដោយកាន់បាច់ផ្ការួមទាំងស្ពាយកាបូប និងពាក់អាវខោប៊យពីក្រៅផងនោះ ហើយរថយន្តនោះក៏បើកទៅបាត់បន្សល់ទុកតែនារីរូបស្រស់សោភា នៅលើស្ពានតែម្នាក់ឯង បន្ទាប់មកនារីរូបស្រស់សោភាក៏បានដោះស្បែកជើង និងផ្ដាមួយបាច់ដាក់ជាប់ស្បែកជើង ហើយបានលោតចូលទៅក្នុងទន្លេបាត់ស្រមោលតែម្ដង ភ្លាមៗនោះអ្នកឃើញហេតុការណ៏ក៏បានទៅរាយការណ៍ទៅសមត្ថកិច្ចដើម្បីជួយជនរងគ្រោះតែអកុសលនារីរងគ្រោះត្រូវបានលិចចូលទៅក្នុងទន្លេបាត់ទៅហើយ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យជុំវិញកន្លែងកើតហេតុនិងស្រាវរកសាច់ញាតិនិងក្រុមគ្រួសារដើម្បីធ្វើកំណត់ក្នុងករណីអត្តឃាតខាងលើនេះ៕ដោយ÷ សួង សាម

from: https://tnaot.com/km/m/detail/article/9678923