Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

CMAC ទាមទារឱ្យអនុវត្តច្បាប់ដាក់ទោសអ្នកជួញដូរ និងសម្លាប់សត្វសុខន

អ្នកជួញដូរ និងសម្លាប់សត្វសុខន គឺមិនត្រូវបានលើកលែងទោស ខណៈច្បាប់​ស្តី​ពី​សុខ​ភាព​សត្វ និង​​ផលិតកម្ម​សត្វ ត្រង់​មាត្រា​ទី​១១២ ១១៣​និង​១១៥ បានចែងឱ្យ​មានការ​ដាក់​កម្រិតទោស ​ចំពោះ​អ្នក​ធ្វើ​អាជីវកម្ម​សត្វ​ ដោយ​គ្មាន​ការ​អនុញ្ញាត។

មកដល់ពេលបច្ចុប្បន្ននេះ អ្នកជួញដូរនិង​សម្លាប់​សត្វសុខន គឺមិនត្រូវបានចាត់​វិធានការ​ទៅ​តាម​ច្បាប់​ឡើយ។

ជុំវិញរឿនេះ លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា​ហៅ​កាត់​ថា ស៊ី​ម៉ាក់​ បាន​ស្នើ​ឲ្យ​អាជ្ញាធរ​ចាត់វិធានការ ​ចំពោះ​អ្នក​ជួញដូរ និង​សម្លាប់សត្វ​សុនខឬហៅថា​ឆ្កែផងដែរ។ នេះបើយោង​តាម​គេហទំព័រ​ហ្វេសប៊ុក របស់លោកហេង រតនា។

កន្លងមកនេះ បើ​សង្កេត​មើ​ល​ការ​ជួញដូរ​សាច់សត្វ​សុនខ និងការធ្វើឃាត​សត្វសុនខ សុទ្ធតែ​គ្មាន​ច្បាប់​អនុញ្ញាតនោះ​ទេ ដូចនេះ​វិធានការ​ច្បាប់​ មិន​ត្រូវ​ព្រ​ងើ​យក​ន្តើ​យ ​ចំពោះ​ភាព​អណា​ធិបតេយ្យនេះដែរ៕ ដោយ៖ ត្នោត

from: https://tnaot.com/km/m/detail/article/9492994