អ្នកជំនាញនិងអាជ្ញាធរដែនដី ក្នុងស្រុកបាភ្នំ នៃខេត្តព្រៃវែង បាននាំគ្នាភ្ញាក់ផ្អើល ខណៈសាលារៀនមួយ នៅតំបន់ខាងលើ បានយកសំណល់គ្រាប់បែកពីសង្គ្រាម ចង់ព្យួរនឹងដើមឈើ ដើម្បីកែច្នៃធ្វើជាជួង សម្រាប់ឱ្យសញ្ញាសិស្សនិងគ្រូ នៅក្នុងវិទ្យាល័យ ជា ស៊ីម រក្សជ័យ ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង។
តាមហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនស៊ីម៉ាក់ បានទាក់ទងក្រុមមន្ត្រីជំនាញរបស់ស៊ីម៉ាក់ចុះទៅពិនិត្យមើល និងធ្វើការដោះជួងគ្រាប់បែក ចេញដោយសុវត្ថិភាព។
លោក ហេង រតនា បានឲ្យដឹងថា មន្ត្រីបានចុះចាត់ការភ្លាមៗ ដោយសម្រេចធ្វើការដកហូតជួងសំណល់គ្រាប់បែក ចេញពីដើមឈើភ្លាមៗផងដែរ។
លោក ហេង រតនា បានអំពាវនាវថា ប្រសិនបើមានករណីសង្ស័យ ទៅលើគ្រាប់បែក ឬយុទ្ធភណ្ឌមិនទាន់ផ្ទុះ ប្រជាពលរដ្ឋ ត្រូវប្រញាប់រាយការណ៍មកកាន់អាជ្ញាធរដែនដី៕ ដោយ៖ ត្នោត