Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ABT បញ្ចេញរថយន្តពិសេសមួយដើម្បីអបអរខួប 125ឆ្នាំរបស់ពួកគេ

សម្រាប់ Fan របស់ប្រេន Audi ប្រហែលជាបានស្គាល់ហើយនូវក្រុមហ៊ុនកែររថយន្តដ៏ល្បីឈ្មោះ ABT មួយនេះពីព្រោះនេះជាក្រុមហ៊ុនកែររថយន្តមួយក្នុងប្រទេសអាល្លឺម៉ង់ដែលសហការណ៍កែរទៅលើរថយន្តម៉ាក Audi នឹងក្រុមហ៊ុនមួយចំនួនទៀតដែលនៅក្រោម Volkswagen Group។ 

នៅក្នុងការអបអរសាទរគម្រប់ខួបទី125 របស់ ABT Sportsline ក្រុមហ៊ុនមួយនេះបានបញ្ចេញរថយន្តមួយដែលគេហៅថាជា Urus Killer នោះគឺ Audi RSQ8-R។

គួរបញ្ជាក់បន្តិចផងដែរសម្រាប់ Luxury SUV Coupe មួយនេះមានចេញលក់ជាច្រើនសេរីផងដែរដូចជា Audi Q8, Audi SQ8, Audi RSQ8 (ដែលជាប្អូនជីដូនមួយរបស់ Urus) ហើយពេលនេះ ABT បន្ថែមអក្សរ R មួយទៅអោយវាបន្ថែមទៀតគឺ Audi RSQ8-R។

ការបន្ថែម ABT Engine Control បានធ្វើអោយរថយន្តមួយនេះបង្កើនថាមពលបាន 740 hp និងកម្លាំងបង្វិលជុំ 678lb-ft ល្បឿនអតិបរិមារ 315km/h និងរត់ពី 0-100km/h ចំនាយពេល 3.4វិនាទីតែប៉ុណ្ណោះ។

តម្លៃរថយន្តនេះប្រហែល 200,000ដុល្លារ (តម្លៃចេញពីរោងចក្រ)

Facebook.com/TayAutoCambodia

from: https://tnaot.com/km/m/detail/article/9678166