គ្រាន់តែលឺឈ្មោះ Rolls Royce យើងដឹងហើយថាវាជាប្រេនរថយន្តប្រណិតលំដាប់ខ្ពស់។ ក្រោយពីបានបញ្ចេញរថយន្ត SUV ដំបូងរបស់ខ្លួន ក្រុមហ៊ុនមួយនេះក៏ទទួលបានជោគជ័យយ៉ាងខ្លាំងផងដែរ។ Cullinan ជារថយន្តប្រណិតរបស់ប្រទេសអង់គ្លេស ត្រូវបានក្លាយទៅជារថយន្តដ៏កាន់តែពិសេសមួយកម្រិតទៀតនៅពេលដែលបានបំពាក់ Logo Billionaire នៅពីលើ។
ហើយនេះជា Mansory Billionaire ដែលបានមកពីការសហការណ៍រវាង Mansory នឹងស្លាកសញ្ញាប្រណិត Billionaire ផលិតចេញបានរថយន្ត Rolls Royce Cullinan Billionaire Edition ដ៏ប្រណិតអស្ចារ្យមួយដែលផលិតមានចំនួនកំណត់ត្រឹមតែ 13គ្រឿងប៉ុណ្ណោះ។
ផលិតឡើងយ៉ាងពិសេសដោយការកែរប្រែបន្ថែមថាមពលទៅលើម៉ាស៊ីន នឹងការផ្លាស់ប្ដូរបន្ថែមរូបរាងខាងក្រៅដ៏ស្រស់ស្អាត។ ជាមួយនឹងម៉ាស៊ីនក្រោយពីការកែររួចចំនុះ 6.75លីត្រ turbo ភ្លោះ V12 បានធ្វើអោយរថយន្តនេះមានកម្លាំងសេះ 810hp និងកម្លាំងបង្វិលជុំ 701lb-ft សន្ទុះរបស់រថយន្តនេះរត់ពី 0-100km/h ចំនាយពេល 5វិនាទី។
កៅអីស្បែកខាងក្នុងរំលេចនូវ Logo Billionaire យ៉ាងស្រស់ស្អាត មើលទៅពិតជាមានភាពប្រណិតមែនទែនសម្រាប់រថយន្តមួយនេះ។
តម្លៃរបស់រថយន្តនេះថ្លៃជាងរថយន្ត Cullinan ធម្មតា 3ដង។
តម្លៃនៅពេលចេញពីរោងចក្រគឺ €785,000 ស្មើរនឹង $924,730។
Facebook.com/TayAutoCambodia