Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អាជីវករខ្មែរ បានចូលទៅពិនិត្យមើលទំនិញរបស់ខ្លួន ដែលបានដាក់លក់នៅលើទឹកដីថៃ

អាជ្ញាធរ​ខេត្ត​ស្រះ​កែវ​ថៃ ​កាលពីថ្ងៃម្សិលមិញ បាន​អនុញ្ញាត​ឲ្យ​អាជីវ​ករ​ខ្មែរ​​ ចូល​ទៅ​ពិនិត្យ​មើល​ទំនិញ​របស់​ខ្លួន​ ដែល​ដាក់​លក់​នៅក្នុង​ផ្សារ​រុង​ក្លឿនិងផ្សារជាច្រើនទៀត នៅក្នុងទឹកដីថៃ។

ជាមួយគ្នានេះ អាជីវករ​ខ្មែរ​៦៨​នាក់ ​ដែលមាន​រថយន្ត​ចម្រុះ​៣៩​គ្រឿង ត្រូវ​ភាគី​ថៃ​អនុញ្ញាត​ឲ្យ​ចូល​ទៅ​កាន់​ផ្សារ​បេន​ចា​វ៉ា​ន់ ដើម្បី​ពិនិត្យ​ទំនិញ​តាម​តូប​រៀងខ្លួន​ៗ។

បើតាមមន្ត្រីបំរើការងារ​នៅ​ស្ថានីយ​រថភ្លើង ក្នុងភូមិ​ប៉ោយ​ប៉ែ​ត សង្កាត់​ប៉ោយ​ប៉ែ​តបាន​ប្រាប់​ថា តាម​គោលការណ៍​របស់​ថៃ គឺ​អនុញ្ញាត​ឲ្យ​អាជីវករ​ខ្មែរ ​ចូល​ទៅ​ផ្សារ​រុង​ក្លឿ​មាន​កំណត់ គឺ​ក្នុង​១​ថ្ងៃ​រថយន្ត​៥០​គ្រឿង។ ហើយ​មនុស្ស​អាចចូលបាន១០០​នាក់ និង​រថយន្ត​១​គ្រឿង មនុស្ស​២​នាក់ អ្នកបើកបរ​ម្នាក់ និង​អ្នក​រួម​ដំណើរ​ម្នាក់។

ជាមួយគ្នាផងដែរ អាជ្ញាធរនៅតំបន់ខាងលើ បានជួយសម្របសម្រួល ដើម្បីបង្កភាពងាយស្រួលដល់អាជីវករខ្មែរ អាចចូលទៅកាន់ទឹកដីថៃ ប្រកបដោយភាពរលូន និងសុវត្ថិភាព។

ដោយឡែក ​អាជីវករខ្មែរផ្សេងទៀត ​ដែល​មានលក់តូបលក់ ​នៅតាម​ទីតាំង​ផ្សារ​ផ្សេង​ៗ​ទៀត ដូច​ជា​ផ្សារ​ឥណ្ឌូចិន ផ្សារ​ហ្គោ​ល​ដឹ​ន​ក្រែ​ន ផ្សារ​អ​,​ប​,​ច ផ្សារ​រ៉ាត់​តាន់​ណា​ក់​ថាំ និង​ផ្សា​រដែត​ថៃ គឺត្រូវ​តែបំពេញបែបបទ​ស្នើ​សុំ​ ជា​បន្តបន្ទាប់ ចាប់ពី​ថ្ងៃនេះ​តទៅ ពោល​គឺឱ្យបាន​មុន​ថ្ងៃ​ចូល​ដី​ថៃ​១​ថ្ងៃ។ ដោយ៖ ត្នោត

 

 

 

from: https://tnaot.com/km/m/detail/article/9492796