ការរួមភេទជានិយមន័យនៃក្តីសុខរបស់ជីវិតគូ ជាពិសេសប្តីប្រពន្ធ។ សម្រាប់កម្ពុជា ស្ត្រីច្រើនមានការខ្មាសអៀន និងខ្លាចដៃគូទុកខ្លួនថាជាស្រីមិនត្រឹមត្រូវ ប៉ុន្តែជីវិតផ្លូវភេទទាមទារអោយចេះផ្តល់ក្តីសុខអោយគ្នាទៅវិញទៅមក។
ពេលខ្លះ មនុស្សប្រុសចូលចិត្តអោយមនុស្សស្រីគ្រប់គ្រងដំណើរការឡើងឋានសួគ៌ដោយភាពប៉ិនប្រសព្វរបស់នាង ជាជាងដេកចាំការចាប់ផ្តើមនិងបញ្ចប់តែម្ខាងពីភាគីបុរស។
ដើម្បីភាពសុខស្រួលទាំងអស់គ្នា មនុស្សស្រីត្រូវផ្តល់ក្តីសុខអោយបុរសដូចគ្នា ដោយការប្រើបបូរមាត់ដ៏ទន់របស់អ្នកសម្តែងឈុតឆាកក្តៅសាច់ជាមួយគាត់ បបោសអង្អែលពីលើដល់ក្រោម ជាពិសេសធ្វើអោយអា Boy របស់គាត់ទទួលអារម្មណ៍ត្រូវបានបបូរមាត់អ្នកថ្នាក់ថ្នម ហើយ ដុតរោលអារម្មណ៍គាត់ដោយរាងកាយដ៏ទន់ភ្លន់របស់អ្នក…។
ពេលខ្លះ ដៃគូក៏អាចជជែកគ្នាពីរឿងលើគ្រែបន្ថែមទៀត ដើម្បីអោយដៃគូដឹងពីតម្រូវការរៀងខ្លួន។
ក្តីសុខផ្លូវភេទ ជាចំណែករឹតបន្តឹងចំណងអាពាហ៍ពិពាហ៍មួយផងដែរ។ ព្រោះនៅពេលមនុស្សទទួលថ្នាំបំបាត់ស្ត្រេសពីគ្នារួចហើយ តែងតែស្រលាញ់គ្នាទ្វេរដង៕