ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោកដឹកនាំដោយលោក ឯក ឃុនឌឿន អភិបាលនៃគណៈអភិបាលខណ្ឌទួលគោកនិង លោកសុខ ហេង អធិការនគរបាលខណ្ឌទួលគោក បានចុះពិនិត្យនិងណែនាំទីតាំងខារ៉ាអូខេ សំរិទ្ធិពេជ្យ
កាលពីវេលាម៉ោង ១៩និង ៣០នាទីយប់ថ្ងៃទី ១៥ ខែកក្កដាឆ្នាំ ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវ៥៩៨ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោករាជធានីភ្នំពេញ ដេីម្បីធ្វេីតាមការណែនាំរបស់រាជរដ្ឋាភិបាលនិងទប់ស្កាត់ជំងីកូវីដ១៩។
ក្រោយពីរាជរដ្ឋាភិបាលបានប្រកាសអនុញា្ញតឲ្យតំណេីរការឡេីងវិញនូវក្លឹបកម្សាន្តនិងKTV នៅក្នុងរាជធានីនិងបណ្តាខេត្តក្រែក្លាយជាភោជនីដ្ឋានដេីម្បីចូលរួម សកម្មភាពសេដ្ឋកិច្ចនិងផ្តល់ការងារឡេីងវិញនិងគោរពឲ្យបានម៉ឺងម៉ាត់នៃក្រសួងសុខាភិបាល
ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នូវយប់ថ្ងៃទី១៥ ខែកក្កដានេះកម្លាំងគណះបញ្ជាការឯងភាពខណ្ឌទួលគោកបានចុះពិនិត្យជាក់ស្តែងទីតាំងKTVខាងលេី ។
ក្នុងការចុះត្រួតពិនិត្យនេះឃេីញសង្កេតឃេីញថាទីតាំងខាងលេីមិនបានល្មេីសនូវគោលការនៃក្រសួងសុខាភិបាលនោះទេទេីបឲ្យបន្តដំណេីរការជាធម្មតាវិញ៕ផេង ភាព