Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ទឹកធ្លាក់និងទេសភាពជុំវិញដ៍ស្រស់ស្អាតនៅចំបក់ដែលអ្នកធ្វើដំណើរទៅគីរីរម្យភាគច្រើនតែងតែរំលង

តំបន់ទេសចរណ៍ធម្មជាតិចំបក់គឺជាតំបន់មួយដែលនៅលើផ្លូវភ្នំគិរីរម្យ​ ស្ថិតនៅក្នុងភូមិចំបក់ស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ​ដែលមានចម្ងាយប្រហែល១១០គីឡូពីរាជធានីភ្នំពេញ។

នៅទីនោះគឺមានទឹកធ្លាក់តាមដំណាក់កាលយ៉ាងស្រស់ស្អាតជាមួយទេសភាពព្រៃប្រឹក្សារអមជាមួយសំលេងសត្វស្លាប់ច្រើនប្រភេទដែលអាចឲ្យយើងមានអារម្មណ៍យ៉ាងស្រស់ថ្លាគួរជាទីគាប់ចិត្ត។ 

នៅតាមផ្លុវឡើងទៅទឹកធ្លាក់មានជាមួយព្រៃឬស្សីដុះប្រទាក់គ្នាយ៉ាងស្រស់ស្អាត។

គួរបញ្ជាក់ថានៅទីនោះសហគម៍មានការលក់សំបុត្រដែលតម្លៃសំបុត្រមានដូចជា ៣០០០រៀលសំរាប់ភ្ញៀវខ្មែរនិង៣ដុល្លារសំរាប់ជនបរទេស។

សហគម៍ក៍មានផ្តល់ជូនជាផ្ទះស្នាក់នៅ(HomeStay)ប្រសិនបើមានអ្នកចង់គេងសំរាកនៅទីនោះក៍ដូចជាអាហារកម្មង់និងម្ហូបរបស់សហគមន៍

ផ្ទាល់ជាមួយតម្លៃសមរម្យផងដែរ។




សំរាប់អ្នកដែលធ្លាប់ទៅពីមុនច្បាស់ជាប្លែកជាមួយនឹងទេសភាពឥឡូវនេះព្រោះគេបានផ្ទុះថ្មភ្នំ អាចមើលរូបខាងក្រោមបាន។

តោះមើលហើយចាំអង្កាលដាក់ថ្ងៃបបួលគ្នាទៅកុំចូលរូមថែរក្សាបរិស្ថានទាំងអស់គ្នាផងណា។


from: https://tnaot.com/km/m/detail/article/9490335