សម្តេច ហេង សំរិន ស្នើប្រទេសសមាជិកអាស៊ានត្រូវទុកស្បៀងឲ្យគ្រប់សម័យកូវីដ១៩ និងគិតពីពលរដ្ឋជាធំ
រាជធានីភ្នំពេញ ៖ សម្តេចបញ្ញាចក្រីហេងសំរិន ប្រធានរដ្ឋសភាបានស្នើដល់ប្រទេសជាសមាជិកអាស៊ានគួររក្សាទុកស្បៀងឲ្យបានគ្រប់គ្រាន់សម្រាប់សម័យកូវីដ១៩ ហើយត្រូវគិតពីប្រជាពលរដ្ឋជាធំ ។
ការលើកឡើងរបស់ប្រធានរដ្ឋសភានេះធ្វើឡើងក្នុងពិធីបិតមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤១ នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ ។ នេះបើតាមឯកឧត្តម ឈាង វុន ។
ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការឃោសនាការ និងព័ត៌មាននៃរដ្ឋសភាបានលើកឡើងថា ក្នុងសន្នីសិទសារព័ត៌មាន ក្រោយកិច្ចប្រជុំមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤១ (AIPA)តាមរយៈវីដេអូខន់ហ្វើរិនពីរដ្ឋសភានាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ថា កិច្ចប្រជុំសម្តេច ហេង សំរិន បានលើកឡើងពីចំណុចសំខាន់ៗជាច្រើនរហូតដល់ក្នុងនោះមានចំណុចមួយក្នុងចំណោមចំណុចជាច្រើនត្រូវបានគេយកទៅដាក់ក្នុងលទ្ធផលនៃកិច្ចប្រជុំAIPAផងដែរ ។
ឯកឧត្តមបានបញ្ជាក់ថា៖«សម្តេចបានលើកជំរុញសមាជិកAIPAទាំងអស់ត្រូវគិតពីប្រយោជន៍របស់ប្រជាជនជាធំ និងបានលើកឡើងពីភាពមិនច្បាស់លាស់និងការលំបាករប ស់ប្រទេសជាអាស៊ានលើកលលោកសព្វថ្ងៃនេះពាក់ព័ន្ធគ្រោះរបស់មនុស្សជាតិគឺ បញ្ហាជំងឺ កូវីដ១៩»។
ឯកឧត្តបន្តថាក្នុងកិច្ចអន្តរាគមន៍សម្តេចហេងសំរិនក៏ស្នើដល់ប្រទេសជាសមាជិកដែលរួលរួមប្រជុំធ្វើយ៉ាងណាកុំមានករណីឆ្លងជំងឺកូវីដ១៩ពីប្រទេសមួយទៅប្រទេសមួយ ពីសហគមន៍មួយទៅសហគមន៍ផងដែរ ។ លោកបញ្ជាក់ថា៖«ចំណុចសំខាន់មួយទៀតសម្តេចប្រធានរដ្ឋសភាក៏បានលើកឡើងថា ត្រូវធ្វើយ៉ាងណាឲ្យមានសន្តិសុខស្បៀងឲ្យគ្រប់គ្រាន់ សម្រាប់ដំណាក់កាលជំងឺកូវីដ១៩ នេះ មានការលំបាក់ណាស់ ។ ប្រជាពលរដ្ឋមួយចំនួនធំ(មិនមែនតែប្រជាពលរដ្ឋកម្ពុជានោះទេ) ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងប្រទេសអាស៊ាន និងពលរដ្ឋសកលលោកបានជួបប្រទះការលំបាក ដោយប៉ះពាល់ដល់សេចក្តីគ្រួសារទៀត» ។
បើតាមឯកឧត្តម ឈាន វុនបានលើកឡើងថា ក្នុងកិច្ចប្រជុំប្រទេសជាសមាជិក អាស៊ាន បានអបអសារទចំពោះការលើកឡើងរបស់សម្តេចហេង សំរិន ប្រធានរដ្ឋសភាកម្ពុជាដែលនេះជាចំណុចសំខាន់ ។
ឯកឧត្តមឈាង វុនក៏បានលើកឡើងថា ក្នុងកិច្ចប្រជុំក៏បានលើកឡើងពីបញ្ហា នយោបាយអាស៊ានពាក់ព័ន្ធនឹងគោលនយោបាយរបស់អាស៊ានផងដែរ ។ ឯកឧត្តមបញ្ជាក់ថា ៖«ក្នុងកិច្ចប្រជុំនេះមានគណៈកម្មការមួយសំខាន់ គឺគណៈកម្មការនយោបាយដែលដឹកនាំដោយឯកឧត្តមផ្ទាល់យើងបានធ្វើការយ៉ាងសស្រាក់ស្រាំព្រោះអ្វីដែលចេញពីគណៈកម្មការនេះជាទស្សនៈរបស់ប្រទេសនីមួយៗ ។
ក្នុងបញ្ហានយោបាយយើងមានការជជែកគ្នាដោយមានភាពខុសគ្នារបស់ប្រធាននៃប្រទេសអាស៊ានមួយចំនួនបានធ្វើឲ្យការសម្រេច អនុម័ត សេចក្តីព្រាងពាក់ព័ន្ធនឹងជនភៀសខ្លួននៅប្រទេសមីយ៉ាន់ម៉ានោះទេ» ។
ឯកឧត្តមថាក្នុងកិច្ចប្រជុំប្រទេសឥណ្ឌូនេស៊ីបានទម្ងន់ខ្លាំងទៅលើប្រទេសមីយ៉ាន់ម៉ាពាក់ព័ន្ធនឹងជនភៀសខ្លួនហើយប្រទេសមីយ៉ាន់ម៉ាបានការពារខ្លួនដោយថាជាបញ្ហាផ្ទៃក្នុងរបស់មីយ៉ាន់ម៉ាដែលវប្បធម៌អាស៊ានបានហាមដាច់ខាតមិនអាចលូកដៃចូលកិច្ចផ្ទៃក្នុងប្រទេសមួយទៀតនៃសមាជិកនោះទេ។ អីញ្ចឹងហើយការសម្រេចមិនងាចទទួលបានជោគជ័យទេ៕
ផ្តល់សិទ្ធដោយ៖កោះសន្តិភាព