Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

មាន​ត្រឹម ៥០០០ ដុល្លារ​អា​មេ​រិ​កក៏​អាច​ចាប់ផ្តើម​ក្រុមហ៊ុន​បាន​ហើយ

​ភ្នំពេញ៖ ​ការ​លើកទឹកចិត្ត​ដល់​អ្នក​ចង់​បើក​ក្រុមហ៊ុន​ដំបូង អ្នកជំនាញ​ម្នាក់​បាន​ប្រាប់​ថា​ មិន​ចាំបាច់​ចាប់ផ្តើម​ធំ​ពេក​ទេ មាន​ត្រឹម ៥០០០ ដុល្លារ​អា​មេ​រិ​កបាន​ហើយ សំខាន់​នោះ​ថា ​តើ​យើង​ចេះ​គ្រប់គ្រង និង​មានការ​ទុកដាក់​ផ្នែក​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន និង​ត្រូវ​មាន​ហិរញ្ញវត្ថុ​ត្រៀម​នៅ​ពេល​ក្រុមហ៊ុន​មាន​បញ្ហា ​។

កញ្ញា លី​ម ហ៊ូ​ង អគ្គ​នាយិកា ក្រុមហ៊ុន ហ្វឺ​ស សឹ​លូ​សិន (​ខេ​ម​បូ​ឌា​) មានស្រុក​កំណើត​នៅ​ទីក្រុង​ភ្នំពេញ បាន​ចាប់ផ្តើម​ក្រុមហ៊ុន​ផ្ទាល់ខ្លួន​មួយ តាំងពី​ឆ្នាំ ២០១៥ មក​ម្ល៉េះ ដោយ​កញ្ញា​បាន​ចាប់ផ្តើម​ជាមួយ​ថវិកា​ត្រឹម ៥០០០ ដុល្លារ​អា​មេ​រិ​ក និង​មាន​បុគ្គលិក​តែ​ពីរ​នាក់​ប៉ុណ្ណោះ​ ។

កញ្ញា លី​ម ហ៊ូ​ង បាន​ប្រាប់​ថា «​ថវិកា​ដែល​បើក​ក្រុមហ៊ុន​នោះ គឺ​សម្រាប់​ចុះបញ្ជី​ជាមួយ​ក្រសួងជួល​កន្លែង និង​ជួល​បុគ្គលិក ​។ ដូចនេះ​បើ​មាន​គោលការណ៍ និង​គោលដៅ​ទៅ​ថ្ងៃ​អនាគតច្បាស់លាស់​ហើយ គឺ​អាច​បើ​បាន​ហើយ ព្រោះ​វា​ជា​ប្រភេទ ក្រុមហ៊ុន​ផ្តល់​សេវាកម្ម ដែល​ប្រើប្រាស់​នូវ​ចំណេះដឹង និង​អប់រំ​» ​។

ក្នុង​ការ​បើក​ក្រុមហ៊ុន​នេះ តាំងពី​ការ​ចាប់ផ្តើមកញ្ញា​បាន​គិតគូរ​នូវ​ពេល​អនាគត​ជា​និច្ច ដោយ​មាន​បំណង​ក្នុង​ការ​ដំណើរការ​យូរអង្វែង ហើយ​ក្នុងអំឡុងពេល​ប្រទេស​មាន​វិបត្តិ​ជំងឺ​កូ​វី​ដ​១៩ ក្រុមហ៊ុន​របស់​កញ្ញា​មិនជា​សូវ​ជួប​វិបត្តិ​ប៉ុន្មាន​ទេ ក៏​ព្រោះតែ​កញ្ញា​តែងតែ​ត្រៀម​នូវ​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​សម្រាប់​ទ្រទ្រង់​នៅ​ពេល​មាន​វិបត្តិ​អ្វីមួយ​កើតឡើង ។

កញ្ញា លី​ម ហ៊ូ​ង បាន​បន្ត​ថា «​ដូចនេះ ខ្ញុំ​បាន​តាំងចិត្ត​ថា បើ​បើក​ហើយមិន​ឱ្យ​រលំ​ទេ ដូចនេះ​ខ្ញុំ​ត្រូវ​ត្រៀម​នូវ​ថវិកា​ផ្សេង​មួយ​សម្រាប់​ជា​ទុន​ពេល​ក្រុមហ៊ុន​មាន​បញ្ហា​ ។ ព្រោះ​ខ្ញុំ​ជឿជាក់​ថា ការ​ដំណើរការ​ដំបូងប្រាកដជា​អាច​ជួប​នូវ​ឧបសគ្គ​ផ្សេង​ដូចនេះ​បានជា​ខ្ញុំ​ត្រូវ​ត្រៀម​»​ ។

ក្រុមហ៊ុន ហ្វឺ​ស សឹ​លូ​សិន (​ខេ​ម​បូ​ឌា​) គឹ​ជា​ក្រុមហ៊ុនកណ្តាល​ដែល​ជួយ​រក​ការងារដល់​អ្នក​កំពុង​រក​ការងារ​ធ្វើ ដើម្បី​ជួយ​ពួក​គាត់​បាន​ចូល​បំរើ​ការ​ក្នុង​ក្រុមហ៊ុន​នានាដែល​ក្នុង​នោះ​ក្រុមហ៊ុន​មួយ​នេះ មាន​សហប្រតិបត្តិការ​ណ៍​ក្រៅ​ស្រុក ​និង​ក្នុងស្រុក និង​ក្រុមហ៊ុន​ជាង ១០០ ក្នុងស្រុក​ដែល​តែងតែ​ជឿជាក់​លើ​ក្រុមហ៊ុន​កញ្ញា ក្នុង​ការ​ជ្រើ​រើស​បុគ្គលិក​ទាំង ក្រៅ​ម៉ោង ​និង​ពេញ​ម៉ោង៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9490073