Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

​ជ្រុងមួយនៃការចូលរួមជួយសង្គមរបស់ក្រុម១៥៧

រាជធានី​ភ្នំពេញ ៖ សមាគម​ចលនា​យុវជន​កម្ពុជា (​ក្រុម​១៥៧ ) ដែល​មាន​លោក ម៉ឹង ពន្លក ជា​ប្រធាន​បាន​បង្ហាញ​នូវ​លទ្ធផល​ការងារ​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២០ អបអរសាទរ​ខួប​លើក​ទី​១២​ឆ្នាំ ថ្ងៃ​បង្កើត​សមាគម​ចលនា​យុវជន​មួយ​នេះ​ឡើង ខណៈ​ដែល​សកម្មភាព​មនុស្សធម៌​ទាំងអស់​របស់​សមាគម​បាន​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​កាត់​បន្ថយ​ការ​លំបាក​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ប្រទេស សំខាន់​អំឡុង​ពេល​នៃ​ការ​ប្រឈម​នឹង​ជំងឺឆ្លង​រាលដាល​កូ​វី​ដ​១៩ ។

លោក ម៉ឹង ពន្លក សមាគម​ចលនា​យុវជន​កម្ពុជា (​ក្រុម​១៥៧ ) សូម​ថ្លែង​អំណរ​អរគុណ​ចំពោះ​បងប្អូន​ក្រុម​គ្រួសារ​នៃ​សមាគម​ចលនា​យុវជន​កម្ពុជា (​ក្រុម​១៥៧) ទាំងអស់ និង​សប្បុរសជន​ក្នុង និង​ក្រៅប្រទេស​ដែល​បាន​រួមសុខ រួមទុក្ខ អស់​រយៈពេល​១២​ឆ្នាំ ក្នុង​ការ​លះបង់​អ្វី​ៗ​ទាំងអស់ ដើម្បី​បំរើ​ជាតិ និង​ប្រជាជន​យើង​រួម​គ្នា ។

លោក​ថា ចំណែក​ទិស​ដៅ​ការងារ​បន្ត​សមាគម​ន៍​ក៏​បាន​លើក​ឡើង​អំពី​សហការ​ជាមួយ​សមាគម និង​ចូលរួម​សកម្មភាព​សមាគម​នានា រួម​ទាំង​បន្ត​ចុះ​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​ទីទ័ល​ក្រ ខ្វះខាត​ជួប​ការ​លំបាក និង​គ្រោះ​ធម្មជាតិ ។

ទន្ទឹម​នោះ​នឹង​យកចិត្តទុកដាក់​ក្នុង​ការ​ពង្រឹង​ទំនាក់ទំនង និង​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​សួរនាំ​អំពី​ព័ត៌មាន​ប្រជាពលរដ្ឋ​ដែល​មានទុក្ខ​លំបាក​ខ្វះខាត​គ្រប់​បែប​យ៉ាង ។ បន្ត​ការ​ចូលរួម​រាល់​សកម្មភាព​សង្គម សកម្មភាព​មនុស្សធម៌ និង​សកម្មភាព​កីឡា​ជាដើម ៕

from: https://tnaot.com/km/m/detail/article/9490012