Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សុំរាប់អានតាមហ្វេស​​ប៊ុក​ បោក​​យកលុយជាង១ម៉ឺនដុល្លារ

រាជធានី​ភ្នំពេញ​៖​ កម្លាំង​នគរបាល​ខណ្ឌដង្កោ​សហ​កា​ជាមួយ​កម្លាំង​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បាន​ធ្វើការ​ស្រាវជ្រាវ​ និង​ឃាត់ខ្លួន​ជនសង្ស័យ​ដែល​ជា​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ចំនួន​២​នាក់​ រួម​ជាមួយ​នឹង​ស្ត្រីជា​ជន​ជាតិខ្មែរ​ម្នាក់​ផង​ដែរ​ ក្រោយ​ពី​ជន​សង្ស័យ​ទាំង៣នាក់​នេះ​ធ្វើ​សកម្មភាព​ឆបោក​ប្រាក់​ពី​បុរស​ជនជាតិ​ខ្មែរ​ម្នាក់​​យកលុយ១ម៉ឺនដុល្លារ។

ប្រតិបត្តិការចុះ​​ឃាត់ខ្លួន​ជនសង្ស័យទាំង​៣នាក់​​ខាងលើ ​​បាន​ធ្វើ​ឡើង​កាលពី​វេលា​ព្រលប់​រហូត​ដល់​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០២០ នៅ​ក្នុងភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

លោក​វរៈសេនីយ៍ឯក​ជឹ​ម ស៊ី​ថា អធិការ​ខណ្ឌដង្កោ​បាន ​ឲ្យដឹងថា ​​ជនសង្ស័យ​ដែល​ត្រូវ​នគរបាល​ឃាត់ខ្លួន​ទាំង​​​៤នាក់​ខាងលើ​នោះ​រួម​មាន ១-​ឈ្មោះ NDEKWE ANTHONY CHUKWUEBUKA ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​នី​ហ្សេ​រី​យ៉ា ២-​ឈ្មោះ AMAOGANAYA MICHAEL CHUKWUDI ភេទ​ប្រុស អាយុ​២៩​ឆ្នាំ អ្នក​ទាំង​២ ស្នាក់​នៅផ្ទះ​ជួល​លេខ​០៩ ផ្លូវ​លេខ​០៩ បុរី​លឹ​ម​ឈាង​ហាក់ ភូមិ​ម័​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ​និង​​៣-​ឈ្មោះ មិត្ត ស្រី​នី ភេទ​ស្រី អាយុ​២៦​ឆ្នាំ ជនជាតិ​ខ្មែរ ស្នាក់​នៅផ្ទះ​ជួល​លេខ​១៦ ផ្លូវ​លេខ​០៩ បុរី​លឹ​ម​ឈាង​ហាក់ ភូមិ​ម័​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ ​ជន​រង​គ្រោះឈ្មោះ គុយ សា​វឿ​ន ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ។

ចំណែកវត្ថុតាង​ដែល​នគរបាល​ដកហូត​​បា​ន​រួម​មាន កុំ​ព្យួ​ទ័​រ​ចំនួន​៣​គ្រឿង, ម៉ូតូ​ចំនួន​៣​គ្រឿង, លិខិតឆ្លងដែន​ចំនួន​៤​ក្បាល​ និង​ស៊ី​មកា​ត​គ្រប់​ប្រ​ព​ន្ធ័​មួយ​ចំនួន​ធំ​។

លោកអធិការ បញ្ជាក់ថា ការបោកប្រាស់នេះពួកគេប្រើ​​ប្រើ​ល្បិច​ថា ​រើស​បាន​ប្រអប់​១​ក្រោម​ដើមឈើ ហើយ​នៅ​ក្នុង​ប្រអប់​នោះ​មាន​ប្រាក់​ជាង​៣​លាន​ដុល្លារ ហើយ​ពួក​ខ្លួន​ចង់​យក​លុយ​នោះ​មក​វិនិយោគ​នៅ​ស្រុក​ខ្មែរ និង​ពឹង​ឲ្យ​ជន​រង​គ្រោះជា​អ្នក​ទទួល​កាន់​លុយ​ទាំង​អស់នោះ​៕ ត្នោត 

from: https://tnaot.com/km/m/detail/article/9489968