ខេត្តកំពង់ធំ ៖ គ្រោះថ្នាកដល់ជីវតដោយធម្មជាតិមួយ បណ្តាលឲ្យបុរសចំណាស់ម្នាក់ កំពុងជិះម៉ូតូទៅដាក់មង ត្រូវបានរន្ទះបាញ់បាត់បង់ជីវិតភ្លាមៗនៅលើផ្លូវ កាលពីវេលាម៉ោង០៤ និង១៥នាទីរសៀលថ្ងៃទី០៩ កញ្ញា ស្ថិតត្រង់ចំណុចព្រៃអ្នកតា ក្នុងភូមិឈូករំដូល ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ ។
ប្រភពបន្តថា ជនរងគ្រោះឈ្មោះ ពុត សូ អាយុ៥៥ឆ្នាំ ជាកសិករ មានទីលំនៅភូមិជាំថ្នាញ ឃុំទីពោ ស្រុកសន្ទុក។ យោងតាមសាច់ញាតិបានអោយដឹងថា មុនពេលកើតហេតុ មេឃពោរពេញដោយដុំពពកខ្មៅខ្មួលខ្មាញ់ និងមានភ្លៀងរលឹមលាយឡំនឹងផ្គររន្ទះផងនោះ គេឃើញជនរងគ្រោះបានជិះម៉ូតូទៅដាក់មងនៅតំបន់កើតហេតុខាងលើ ។ ស្របពេលកំពុងតែជិះម៉ូតូ ជនរងគ្រោះត្រូវបានរន្ទះបាញ់ចំបណ្តាលឲ្យជនរងគ្រោះធ្លាក់ពីលើម៉ូតូយ៉ាងអាណោចអាធ័មតែម្ដងនៅតាមដងផ្លូវ ។
នៅពេលទទួលបានព័ត៌មានភ្លាម សមត្ថកិច្ចជំនាញស្រុក និងប៉ុស្តិ៍រដ្ឋបាល បានចុះទៅពិនិត្យទីកន្លែងកើតហេតុ និងពិនិត្យសាកសព ជនរងគ្រោះ ពុំឃើញមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់នោះឡើយ ជនរងគ្រោះពិតជាស្លាប់ដោយសារគ្រោះធម្មជាតិ(រន្ទះ
បាញ់) ។ បន្ទាប់ពីបានពិនិត្យចប់សព្វគ្រប់រួចហើយសមត្ថកិច្ចជំនាញបានធ្វើកំណត់ហេតុប្រគល់សាកសព ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព