Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ស្ត្រី​ម្នាក់​បាត់បង់​ជីវិត​ក្នុង​រោង​អ្នក​ភូមិ​ស្មានថា​ឃាតកម្ម លុះ​ពិនិត្យ​ទើប​ដឹង​ការ​​ពិត

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​រស់នៅ​តែ​ម្នាក់ឯង បាន​ដេក​បាត់បង់​ជីវិត​នៅ​ក្នុង​រោង​ដ៏​តូច​មួយ ដែល​ធ្វើ​ឱ្យ​គេ​មានការ​សង្ស័យ​ថា អាច​ជា​ករណី​ឃាតកម្ម បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ​នាំ​គ្នា​ទៅ​ប្តឹង​សមត្ថកិច្ច ដើម្បី​ចុះ​មក​ពិនិត្យ កាលពី​ម៉ោង​8​និង​30​នាទី​យប់ ថ្ងៃ​ទី​9 ខែកញ្ញា ឆ្នាំ​2020 តាម​បណ្តោយ​ផ្លូវ​មាត់ទន្លេ នៅ​ចំណុច​ភូមិ​3 សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ​។

ជន​រង​គ្រោះ​មានឈ្មោះ​ឌៀប ភេទ​ស្រី អាយុ​47​ឆ្នាំ ជា​ជនជាតិ​ខ្មែរ​អ៊ិ​ស្លា​ម ស្នាក់​នៅ​ចំណុច​កើត​ហេតុ​ខាងលើ មានមុខ​របរ​ដើរ​រើស​អេ​ត​ចាយ រស់នៅ​តែ​ម្នាក់ឯង ដោយ​មិន​មាន​សាច់ញាតិ​នោះ​ទេ ។

តាម​ប្រភព​ពី​សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ស្ត្រី​រង​គ្រោះ​ខាងលើ គាត់​រស់នៅ​រយៈពេល​ជា​យូរ​ឆ្នាំ​មក​ហើយ និង​មិន​មាន​កូនចៅ ឬ​ក៏​ប្តី​នៅ​ជាមួយ​ទេ ហើយ​រាល់​ថ្ងៃនេះ ស្ត្រី​រង​គ្រោះ​បាន​អ្នក​ជិតខាង​ហុច​ម្ហូប​ឱ្យ​ហូប និង​រស់នៅ​ក្នុង​រោង​មួយ​ដ៏​តូច ស្ថិត​ក្នុងភូមិ ព្រមទាំង​មិន​ដែល​មាន​ទំនាស់​ជាមួយ​អ្នក​ណា​ឡើយ ។

សាក្សី​បន្ត​ថា លុះ​រហូត​ដល់​ម៉ោង​5​ល្ងាច ថ្ងៃ​ទី​9 ខែកញ្ញា​នេះ អ្នក​ជិតខាង​បាន​ត្រឡប់​មក​ពី​ធ្វើការ​វិញ ក្រោយមក​នៅ​ម៉ោង​កើតហេតុ​ខាងលើ អ្នក​ជិតខាង​ក៏​ទៅ​រោង​របស់​ស្ត្រី​រង​គ្រោះ​ស្នាក់​នៅ ក្នុង​គោលបំណង​ចង់​យក​ម្ហូប​យក​ទៅ​ឱ្យ ក៏​ស្រាប់តែ​ប្រទះ​ឃើញ​ស្ត្រី​រង​គ្រោះ​ត្រូវ​បាន​ដេក​បាត់បង់​ជីវិត​នៅ​ក្នុង​រោង​របស់​គាត់​តែ​ម្តង ភ្លាម​ៗ​នោះ​ក៏​បាន​ទូរស័ព្ទ​ទៅ​ប្តឹង​សមត្ថកិច្ច​មូលដ្ឋាន​ប៉ុស្តិ៍​ជ្រោយ​ចង្វារ​ឱ្យមក​ជួយ​អន្តរាគមន៍ ព្រោះ​ស្មាន​តែ​មាន​គេ​ធ្វើឃាត​កម្ម ប៉ុន្តែ​លុះ​ពេល​ពិនិត្យ​រួច​ទៅ​ដឹង​ថា ស្ត្រី​រង​គ្រោះ​បាត់បង់​ជីវិត​ដោយសារ​តែ​មាន​ជំងឺ​ច្រើន​មុខ គឺជា​ជំងឺ​ប្រចាំ​កាយ ។

ក្រោយ​ពេល​កើតហេតុ សព​ស្ត្រី​រង​គ្រោះ​ត្រូវ​បាន​អ្នក​ភូមិ​យក​ទៅ​បញ្ចុះ​នៅ​ក្រោយ​ភូមិ ដើម្បី​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី ៕ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9676923