ភ្នំពេញ÷ ជនសង្ស័យ២នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌសែនសុខឃាត់ខ្លួនប្រគល់ឲ្យនគរបាលខណ្ឌមានជ័យក្រោយពេលធ្វើសកម្មភាពឆក់ទូរសព្ទ័ពីជនគ្រោះ។
ជនសង្ស័យទាំង២នាក់ត្រូវបាននគរបាលប៉ុស្តិនគរបាលអូរបែកក្អមឃាត់ខ្លួនបានកាលពីវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី១០ខែកញ្ញាឆ្នាំ២០២០ ស្ថិតនៅផ្លូវ២០០៤សង្កាត់អូរបែកក្អមខណ្ឌសែនសុខក្រោយពេលជនសង្ស័យខាងលើធ្វើសកម្មភាពឆក់ទូរសព្ទ័ដៃពីជនរងគ្រោះនៅសង្កាត់ស្ទឹងមានជ័យទី៣ខណ្ឌមានជ័យហើយព្យាយាមរត់គេចខ្លួនទៅទឹកដីខណ្ឌសែនសុខ។
បើយោងតាមសម្តីរបស់ឪពុកជនសង្ស័យខាងលើបានឲ្យដឹងថានៅយប់ថ្ងៃទី៩ខែកញ្ញាឆ្នាំ២០២០នេះក្រុមគ្រួសារគាត់រួមនិងកូនរបស់គាត់ដែលជាជនសង្ស័យបានទៅចូលរួមពិធីខួបកំណើតមិត្តភក្រ័ដោយរូបគាត់ស្រវឹងផងនោះក៏ដឹកគ្នាត្រលប់ទៅផ្ទះវិញហើយកូនប្រុសរបស់បានខ្ចីម៉ូតូគាត់ជិះចេញទៅបាត់លុះព្រឹកឡើងប៉ូលិសតេប្រាប់ថាកូនរបស់គាត់ត្រូវសមត្ថកិច្ចចាប់ខ្លួនធ្វើឲ្យគាត់មានការសោកស្តាយយ៉ាងខ្លាំងខណ:ដែលឃើញកូនប្រុសដៃជាប់ខ្នោះបែបនេះដោយស្តាយអនាគតកូនរបស់គាត់ដែលអាយុទើបតែ១៤ឆ្នាំហើយកំពុងនៅសិក្សាទៀតផង។
ជនសង្ស័យទាំង២នាក់ត្រូវបានបញ្ជូនទៅសាកសួនិងឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីកសាងសុំនុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនិតិវិធី៕ដោយ÷ សួង សាម