រាសីក្នុងថ្ងៃនេះអ្នកើតឆ្នាំជូត រោង កុរ នឹងផ្តល់ផលល្អជាផ្លែផ្កាសម្រាប់លោកអ្នកក្នុងការសម្រេចចិត្តរឿងអ្វីមួយ
តាមក្បួនហោរាសាស្ត្រ ថ្ងៃពហស្បតិ៍្ត ៨រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ ឆ្នាំច ឆុងជាមួយរោង។
សូមមើលរាសីរបស់លោកអ្នកក្នុងថ្ងៃនេះ ៖
ឆ្នាំជូត
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកសម្រេចចិត្តរឿងអ្វីមួយពីព្រោះថាតែងផ្តល់ជាផ្លែផ្កាជានិច្ច។លោកអ្នកអាចមានដំណឹងល្អនិងមានររឿងឱ្យសប្បាយចិត្តថែមទៀត។
មុខរបរ ៖ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរបើចង់ជួញទីជិតឆ្ងាយមិនថាផ្លូវទឹក,ផ្លូវអាកាស,ផ្លូវគោកក្តីតែងហុចផ្លែផ្កានិងប្រមូលផលកម្រៃគ្រាន់ជាទីកក់ក្តៅហើយក៏មានភាពសុខដុមគួរជាទីរីករាយ ។
ស្នេហា ៖ កំលោះក្រមុំបើចង់ធ្វើការជ្រើសរើសគូស្រករតែងជួបគូព្រេងពិតដូចសេចក្តីប្រាថ្នា។
ឆ្នាំឆ្លូវ
រាសីល្អជាមធ្យម។
ការងារ ៖ ក្នុងថ្ងៃនេះបើទោះបីធ្វើអ្វីក៏ដោយមិនឆ្លើយតបផលល្អដូចជាទីពេញចិត្តនោះឡើយគឺជារឿយៗតែងមានបញ្ហាយាយីបន្តិចបន្តួចផង។
មុខរបរ ៖ អ្នកប្រកបរបររកស៊ីជួញដូរមិនថាជួញទីជិតឆ្ងាយតែងអាចហុចផ្លែផ្កាមកវិញគ្រាន់ជាទីកក់ក្តៅតែយ៉ាងណាចូរប្រយ័ត្នក្រុមមនុស្សបាបមិត្តបង្កជម្លោះណាមួយកើតឡើង។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយដង។
ស្នេហា ៖ កំលោះក្រមុំពិសេសស្ត្រីងាយជួបគ្រោះអាក្រក់ណាស់ដែរចូរចេះប្រយ័ត្នប្រយែងឱ្យបានខ្លាំងក្លាពិសេសមិនត្រូវទុកចិត្តដៃគូភាគីម្ខាងពេកដែរប្រយ័ត្នប៉ះប្រុសព្រានត្រូវបង់កាយបង់ប្រាណហើយត្រូវមកខូចអនាគតភ្លឺស្វាងឥតអំពើ។
ឆ្នាំខាល
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះបើជួបបញ្ហាអ្វីលោកអ្នកគប្បីត្រៀមទប់ទល់ឱ្យបានល្អ ពីព្រោះថាផលអាក្រក់ងាយយាយីណាស់ផង។
មុខរបរ ៖ បើជាអ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកត្រូវចេះសន្សំទ្រព្យល្អិតល្អោចឡើងទៅកុំខំប្រមូលទ្រព្យធំព្រោះថ្ងៃនេះសម្បូរតែទ្រព្យល្អិតល្អោចច្រើនជាង។ការធ្វើដំណើរទីជិតឆ្ងាយពុំគប្បីសេពគប់ល្បែងស្រីស្រាព្រោះនាំភាពទុក្ខសោកមកវិញ។
ស្នេហា ៖ គូគ្រងប្តីប្រពន្ធឬគូស្នេហ៍កំលោះក្រមុំមានដំណើរថយក្រោយនិងប្រឆាំងគ្នាច្រើនថែមទៀត។
ឆ្នាំថោះ
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីនៅមានការប៉ះទង្គិចប៉ុន្តែក៏អាចនៅដំណើរការទៅមុខធម្មតាទេ។ការប្រកបការងារលោកអ្នកគប្បីមានចិត្តត្រជាក់និងមិនត្រូវចិត្តក្តៅឡើយហើយត្រូវចងចាំពាក្យចាស់ថា”ខឹងខូចខឹងខាត”ផង។
មុខរបរ ៖ អ្នកប្រកបរបររកស៊ីជួញដូរទោះធ្វើអ្វីក៏ដោយលោកអ្នកត្រូវចេះធ្វើចិត្តឱ្យត្រជាក់និងសម្រេចចិត្តឱ្យបានគ្រប់ជ្រុងជ្រោយនោះផ្លែផ្កាដែលទទួលបានមកវិញពិតជាគាប់ដូចបំណង។
ស្នេហា ៖ ប្រុសស្រីបើមានការជឿនលឿនទៅមុខខ្លាំង ឯការថយក្រោយវិញនោះក៏ខ្លាំងដែរ។
ឆ្នាំរោង
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះទោះទៅណាមកណាមានក្រុមមនុស្សស្រឡាញ់រាប់អាននិងផ្តល់ការយកចិត្តទុកដាក់ច្រើនដូចនេះបើទោះធ្វើអ្វីក៏តែងមានជោគមានជ័យត្រឡប់មកវិញដែរ។ការរស់នៅវិញកំពុងមានភាពសុខដុមនិងមានភាពស្រស់ស្រាយគួរសម។
មុខរបរ ៖ អ្នកប្រកបរបររកស៊ីជួញដូរមានភាពលូតលាស់ទៅមុខហើយបើមានការជួញទីជិតឆ្ងាយទៀ់តសោតក៏អាចប្រមូលភោគផលចូលផ្ទះវិញគ្រាន់ស្រួលចិត្ត។
ស្នេហា ៖ ប្រុសស្រីបើលោកអ្នកបន្ថែមការយកចិត្តទុកដាក់និងបន្ថែមក្តីស្រឡាញ់ពិតជាប្រែក្លាយពីភាពអួអាប់មកភ្លឺថ្លាជាក់ជាពុំខាន។
ឆ្នាំម្សាញ់
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកធ្លាក់ស្រុតចុះ ម្ល៉ោះហើយធ្វើឱ្យការប្រកបការងារអ្វីឃើញថាជួបភាពរអាក់រអួលនិងរឿងរាវច្រើនផង។ការប្រកបការងារត្រូវប្រយ័ត្នប្រយែងហើយទោះធ្វើអ្វីៗក៏តោងប្រយ័ត្នពីព្រោះថាក្រុមមនុស្សចាំតែព្យាបាទយាយីប៉ុណ្ណោះ។
មុខរបរ ៖ អ្នកប្រកបរបររកស៊ីជួញដូរមិនត្រូវបោះទុនអ្វីមួយដោយតក់ក្រហល់ឡើយពុំនោះបើជួបរឿងស៊យអស់ប្រាក់កាសពីខ្លួនត្រូវមកដេកសោកស្តាយពុំខាន។
ស្នេហា ៖ កំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីកុំចង់ទុំមុនស្រគាលពីព្រោះថាបើជួបបញ្ហាហើយពិតជាមិនងាយស្រាយចេញឡើយ។
ឆ្នាំមមី
រាសីល្អជាមធ្យម។
ការងារ ៖ នៅថ្ងៃនេះដួងរាសីរបស់លោកអ្នកបានត្រឹមកម្រិតមធ្យមដូចនេះទោះធ្វើអ្វីក៏មិនអាចលោភលន់បានទេពីព្រោះថាផលអាក្រក់នៅចំពោះមុខនោះក៏ច្រើនដែលនៅរង់ចាំឱ្យត្រូវរែកពន់ផង។
មុខរបរ ៖ អ្នកប្រកបរបររកស៊ីជួញដូរលាភតូចធំពុំសូវមានសំបូរទ្បើយព្រោះបើមិនបោលហួសគឺឈោងចាប់មិនសូវជាប់នោះឡើយ។ក្នុងរង្វង់គ្រួសារចូរប្រយ័ត្នកូនតូចៗនិងមនុស្សចាស់កើតជំងឺដោយប្រការណាមួយ។ការធ្វើដំណើរទីជិតឆ្ងាយគួរមានការយកចិត្តទុកដាក់សុវត្តិភាពផ្ទាល់ខ្លួនបន្តិចទើបប្រសើរ។
ស្នេហា ៖ កំលោះក្រមុំមានការចាប់កំហុសគ្នាច្រើនដោយសារតែការប្រចែប្រច័ណ្ឌលុកលុយផ្នែកអារម្មណ៍។
ឆ្នាំមមែ
រាសីល្អជាមធ្យម។
ការងារ ៖ ថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនថាស្ថិតនៅទីណាទេគឺមិនត្រូវយកភាពប្រកែប្រកាន់ឬចិត្តស្រាលដាក់ខ្លួនឡើយបើពុំនោះប្រយ័ត្នបានតែរឿងរាវត្រឡប់មកវិញ។ក្រៅពីនេះបើមានប្រកបការងារវិញគឺតែងមានដំណើរការទៅមុខជាបន្តបន្ទាប់ ហើយបើមានការសម្រុកតិចច្រើនក្តីក៏តែងហុចផលល្អៗមកជាមួយជានិច្ច។
មុខរបរ ៖ អ្នកប្រកបរបររកស៊ីជួញដូរវិញជួបការលំបាកក្នុងការរកផលចំណូលបន្តិចព្រោះតែមានការប្រជែងគ្នាច្រើនហើយពិសេសប្រយ័ត្នមានជម្លោះវិវាទថែមទៀត។
ស្នេហា ៖ ប្រុសស្រីកុំជ្រួលជ្រើមខុសបែបបទប្រយ័ត្ននាំក្តីទុក្ខលំបាកមកវិញហើយត្រូវដេកសោកកាអាត្មាខ្លួន។
ឆ្នាំវក
រាសីល្អជាមធ្យម។
ការងារ ៖ នៅថ្ងៃនេះលោកអ្នកងាយជួបបញ្ហាមិនល្អមួយចំនួនចូលយាយីចំពោះមុខផងហេតុនេះឃើញថាបើមិនខិតខំស្រវ៉ាស្រទេញទេពិតជាជួបផលលំបាកជាក់ជាពុំខាន។
មុខរបរ ៖ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក្នុងអំឡុងពេលនេះដែរមិនថាលោកអ្នកប្រកបរបរទីជិតឆ្ងាយតែងកើតមានរឿងរកាំរកូសហើយអាចបង្កជម្លោះច្រើនដូចនេះបើមិនចេះរំងាប់ចិត្តហើយបណ្តោយតាមហិង្សាទេពិតជាកើតរឿងរាវនាំអំពលទុក្ខយកត្រឡប់មកផ្ទះវិញជាក់ជាពុំខាន។
ស្នេហា ៖ កំលោះក្រមុំមានភាពសុខដុមដូចសព្វមួយដងទេគឺពុំមានអ្វីចូលមកនាំរកាំចិត្តច្រើនឡើយ។
ឆ្នាំរកា
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះលោកអ្នកតែងទទួលរងផលប៉ះទង្គិចកើតឡើងនាំជួបការលំបកផងដែរ។ទោះបីយ៉ាងណាការប្រកបការងារបើលោកអ្នកខិតខំនិងមានចិត្តត្រជាក់នោះរាល់កិច្ចការងារតូចធំតែងសម្រេចជោគជ័យត្រឡប់មកវិញជានិច្ច។
មុខរបរ ៖ ចំពោះលោកអ្នកដែលប្រកបរបររកស៊ីជួញដូរវិញការចេញធ្វើជំនួញផ្លូវឆ្ងាយចូរប្រយ័ត្នគ្រោះចាញ់បោកគេនិងគ្រោះបាត់របស់របរ។ការធ្វើដំណើរឆ្ងាយជិតមិនសូវមានសុវត្តិភាពទេពិសេសពេលយប់ព្រលប់គប្បីប្រយ័ត្នប្រយែងបន្តិចពីព្រោះងាយជួបបញ្ហាណាស់។
ស្នេហា ៖ ប្រុសស្រីកើតមានការនឿយណាយនិងអស់សង្ឃឹមច្រើន។
ឆ្នាំច
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះការប្រកបការងារតែងជួបឧបសគ្គច្រើនពិសេសងាយកើតនូវចម្រូងចម្រាសថែមទៀត។
មុខរបរ ៖ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកជួបផលលំបាកក្នុងការរកផលចំណូលណាស់ហើយការជួញទីជិតឆ្ងាយជួបតែរឿងប្រទាំងប្រទើសចំពោះមុខច្រើន។ការធ្វើដំណើរទីជិតឆ្ងាយពុំសូវមានសុវត្តិភាពទេគួរបន្ថែមការប្រុងប្រយ័ត្ន។
ស្នេហា ៖ កំលោះក្រមុំជួបរឿងរកាំចិត្តច្រើនព្រោះតែម្នាក់ៗមានចិត្តខ្លាំងរៀងៗខ្លួន។
ឆ្នាំកុរ
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីតៗតែងជឿនលឿនទៅមុខសន្សឹមៗជានិច្ច។ក្រៅពីនេះចំពោះបញ្ហាប្រាក់កាសឬការងារឃើញថាមានការចម្រើនលូតលាស់និងតែងហុចផលល្អមកវិញ។
មុខរបរ ៖ អ្នកប្រកបរបររកស៊ីជួញដូរមានដំណើរការទៅមុខល្អហើយបើចង់បើកជំនួញថ្មីៗក៏ល្អគួរសម។
ស្នេហា ៖ កំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីក្នុងថ្ងៃនេះមិនមានអ្វីលេចធ្លោទេតែបើលោកអ្នកមានជម្លោះវិវាទហើយចង់ធ្វើការដោះស្រាយតែងសម្រេចដូចគាប់បំណង៕ប្រភព៖ Cen