Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ព្រះនាងតូច នរោត្តម ជេនណា ស្រស់ស្អាតខ្លាំងក្នុងឈុតប្រពៃណីខ្មែរនាឱកាសបុណ្យភ្ជុំបិណ្ឌ

ព្រះនាងតូច នរោត្តម ជេនណា ជាបុត្រីទី២របស់ព្រះម្ចាស់ក្សត្រីបុប្ផារី និងជាព្រះរាជនត្តារបស់សម្ដេចព្រះមហិស្សរៈ នរោត្តម ចក្រពង្ស ត្រូវបានគេស្គាល់ និងសរសើរច្រើនទៅលើរូបសម្រស់បិងទេពកោសល្យសិល្បៈដ៏គួរឲ្យស្ងប់ស្ងែងទាំងនៅវ័យក្មេង។

ជាក់ស្ដែងនាឱកាសបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខនេះ ព្រះនាងតូច ជេនណា បានស្លៀកសម្លៀកបំពាក់ប្រពៃណីខ្មែរយ៉ាងសមសួន ដោយក្នុងដៃមានកាន់ផ្កាឈូកយ៉ាងស្រស់ ដែលមើលទៅគួរឲ្យចង់គយគន់មិនជិនណាយ។

មួយរយៈក្រោយនេះ ព្រះនាងតូច នរោត្តម ជេនណា ហាក់ទទួលការគាំទ្រច្រើនពីទស្សនិកជនក្រោយពីទ្រង់បានបញ្ចេញសមត្ថភាពច្រៀងរាំក្នុងបទចម្រៀងជាច្រើនមានដូចជាបទ «កន្ទ្រឹមខែចែត្រ» បទ «ជំនោរដើមខែ» និងបទ «ដួងចន្ទ» ជាដើម៕

from: https://tnaot.com/km/m/detail/article/9676682