រាជធានីភ្នំពេញ ៖ ទីបំផុតចំនួនប្រាក់ឈ្នួលអប្បរមាកម្មករនិយោជិតសម្រាប់ឆ្នាំ២០២១មានចំនួន១៩២ដុល្លារ ខណៈឆ្នាំ២០២០ ប្រាក់ឈ្នួលកម្មករមានចំនួន១៩០ដុល្លារ ។
លោកហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានឲ្យនៅថ្ងៃទី១0 ខែកញ្ញា ឆ្នាំ២០២០ថា ក្រុមសហជីពបានសម្រេចមិនលើកឡើងនូវតួលេខក្នុងចរចាបន្តឡើយ ដោយពិនិត្យឃើញនូវផលពិបាកបច្ចុប្បន្ន ដូចនេះ គឺទុកលទ្ធភាពឲ្យរដ្ឋាភិបាលជាអ្នកសម្រេច ហើយរដ្ឋមន្ត្រីក្រសួងការងារសម្រេចរក្សារតួលេខប្រាក់ឈ្នួលចាស់នូវដដែល គឺ១៩០ដុល្លារ ។
ប៉ុន្តែដោយបានពិនិត្យនូវរបាយការណ៍ដែលបានសម្រេច ដោយក្រុមចរចាប្រាក់ឈ្នួល គឺបានដាក់ជូនសម្តេចនាយករដ្ឋមន្ត្រី ហើយសម្តេចតេជោសម្រេចបន្ថែម ជូនបងប្អូនកម្មករនិយោជិត២ដុល្លារ សរុប គឺ១៩២ដុល្លារសម្រាប់ឆ្នាំ២០២១ ៕ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព