ភ្នំពេញ÷កម្មករកម្មការនីរោងចក្រកាត់ដេរសម្លៀកបំពាក់ក្រុមហ៊ុនវ៉ាយនិងដាប់បែលយូហ្គាមេនជាច្រើននាក់ចេញមកបិទផ្លូវខណ:ចចារជាមួយថៅកែរោងចក្រមិនត្រូវថ្ងៃឈប់សំរាកបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។
ហេតុការណ៏ផ្ទុះការតវានេះបានកើតឡើងនៅព្រឹកថ្ងៃទី១០ខែកញ្ញាឆ្នាំ២០២០ស្ថិតនៅតាមបណ្តោយផ្លូវ២១៧ភូមិព្រែកជ្រៃ សង្កាត់ ស្ពានថ្ម ខណ្ឌដង្កោរាជធានីភ្នំពេញ។
បើយោងតាមសម្តីរបស់ក្រុមកម្មករខាងលើបានឲ្យដឹងថាមូលហេតុដែលពួកគេផ្ទុះការតវាបិទផ្លូវនេះដោយសារតែខាងរដ្ឋបាលរោងចក្រឲ្យពួកគាត់ឈប់សំរាកតែរយះពេល៣ថ្ងៃសម្រាប់ថ្ងៃឈប់សំរាករដូវបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខនេះដោយពួកគាត់ទាមទារឲ្យឈប់សំរាករយះពេល៦ថ្ងៃដើម្បីបានជួបជុំក្រុមគ្រួសារសាច់ញាតិឲ្យបានយូរបន្តិច.។
ដោយឡែកខាងអជ្ញាធរខណ្ឌដង្កោបានចុះមកអន្តរាគមន៏ភ្លាមៗដោយមិនអនុញ្ញាតិឲ្យមានការបិទផ្លូវនោះទេព្រោះមានអ្នកដំណើរឆ្លងកាត់និងបង្កឲ្យមានការកកស្ទះចរាចរណ៏ហើយក៏បានសុំឲ្យក្រុមកម្មកត្រលប់ចូលទៅក្នុងបរិវេណរោងចក្រវិញដើម្បីដោះស្រាយជាមួយថៅកែរោងចក្រដោយសន្តិវិធី៕ដោយ÷សួង សាម