Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បុរស​ម្នាក់​បាត់បង់​ជីវិត​ក្នុង​បន្ទប់​ប្រពន្ធ​ចុង លុះ​ធ្វើ​បុណ្យសព​នៅផ្ទះ​ប្រពន្ធ​ដើម

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​មាន​ប្រពន្ធ និង​កូន​៦​នាក់​ទៅ​ហើយ លុះ​ពេល​ស្រលាញ់​ស្ត្រី​ម្នាក់​ជា​សន្តិសុខ ក៏​បាន​ប្រាប់​នាង​ថា គាត់​ជា​បុរស​ពោះម៉ាយ ប្រពន្ធ​លាចាក​លោក​ចោល​រូប​គាត់​ទៅ​ហើយ ។ ក្រោយ​ក៏​បាន​រស់នៅ​ជាមួយ​គ្នា​ប្រពន្ធ​ក្រោយ​ជាង​មួយ​១​ឆ្នាំ ស្រាប់តែ​ដេក​បាត់បង់​ជីវិត​នៅ​ក្នុង​បន្ទប់​ជួល​តែ​ម្តង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​៩ ខែកញ្ញា ឆ្នាំ​២០២០ នៅផ្ទះ​ជួល​ភូមិ​អង្គ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

សព​បុរស​ខាងលើ​មានឈ្មោះ សៅ សុភាព ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ មុខរបរ​នៅផ្ទះ មានស្រុក​កំណើត​នៅ​ភូមិ​ព្នៅ ឃុំ​ព្រៃ​ញាតិ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ស្នាក់​នៅ​បន្ទប់​ជួល​កន្លែង​កើតហេតុ​ជាមួយ​ប្រពន្ធចុង​ឈ្មោះ ម៉​ន ស៊ី​ម អាយុ​៤១​ឆ្នាំ មុខរបរ​សន្តិសុខ ស្នាក់​នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ មានស្រុក​កំណើត​នៅ​ភូមិ​ក្រាញ់​វែង ឃុំ​ប្រាំបី​មុម ស្រុក​ថ្ពង ខេត្ត កំពង់ស្ពឺ ។ ចំណែក​ប្រពន្ធដើម​ឈ្មោះ ស៊ុំ សា​វឿ​ន អាយុ​៥៣​ឆ្នាំ មុខរបរ​នៅផ្ទះ រស់នៅ​ភូមិ​ព្នៅ ឃុំ​ព្រៃ​ញាតិ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ។

តាម​ប្រភព​ពី​ស្ត្រី​ជា​ប្រពន្ធចុង​បានឱ្យ​ដឹង​ថា រូប​គាត់​ជា​ស្ត្រី​មេម៉ាយ ប្តី​បាន​លែងលះ​ជា​ច្រើន​ឆ្នាំ​ហើយ ក្រោយមក​ក៏​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​ប្តី​ក្រោយ​ដែល​បាន​កុហក​ថា គាត់​ជា​បុរស​ពោះម៉ាយ ប្រពន្ធ​លាចាក​លោក​ចោល​ទៅ ខណៈ​ពេល​រស់នៅ​ជាមួយ​គ្នា​បាន​រយៈពេល​ជាង​២​ខែ ទើប​ប្តី​ក្រោយ​ប្រាប់​ថា គាត់​កុហក​ទេ តាម​ការ​ពិត​ប្រពន្ធ​គាត់​នៅ​រស់ ថែម​ទាំង​មានកូន​គាត់​៦​នាក់​ទៀត​ផង ។

ស្ត្រី​ជា​ប្រពន្ធចុង​បានឱ្យ​ដឹង​បន្ត​ថា ដោយសារ​តែ​អង្ករ​ក្លាយជា​បាយ​ទៅ​ហើយ ប្រពន្ធដើម និង​ប្រពន្ធចុង​មិន​ដែល​មាន​ទំនាស់​ជាមួយ​គ្នា​ទេ ជា​រៀងរាល់ថ្ងៃ​ប្តី​របស់​គាត់​តែងតែ​រស់នៅ​ជាមួយ​គាត់​មួយ​រយៈ ហើយ​ទៅ​រស់នៅ​ជាមួយ​ប្រពន្ធដើម​មួយ​រយៈ ។ លុះ​រំលង​បាន​ជាង​១​ឆ្នាំ នៅ​មុន​ពេល​កើតហេតុ រូប​គាត់​ក៏​បាន​ទៅ​ធ្វើការ​ជា​សន្តិសុខ ចំណែក​ប្តី​មិន​មានការ​ងារ​ធ្វើ​ទេ ដោយ​សំរាក​នៅ​ក្នុង​បន្ទប់ លុះ​គាត់​ត្រឡប់​មក​ពី​ធ្វើការ​វិញ ក៏​ស្រាប់តែ​ឃើញ​ប្តី​របស់​គាត់​ដេក​បាត់បង់​ជីវិត​ទាំង​ផ្កាប់មុខ​ស្តូកស្តឹង​ឡើង​រឹងខ្លួន​បាត់​ទៅ​ហើយ ។

ស្ត្រី​ជា​ប្រពន្ធ​បន្ត​ទៀត​ថា បន្ទាប់​មក​គាត់​ក៏​បានរ​ត់ទៅ​ប្តឹង​មេការ​ផ្ទះ​ជួល ដើម្បី​ឱ្យ​ប្តឹង​សមត្ថកិច្ច​ភ្លាម​ៗ​ផង​ដែរ និង​ទាក់ទង​ទៅ​ក្រុម​គ្រួសារ​របស់​បុរស​ជា​ប្តី លុះ​បន្ទាប់​មក​ប្រមាណ​ជាង​មួយ​ម៉ោង​ក្រោយ ទើប​ក្រុម​គ្រួសារ​របស់​ប្តី​គាត់​បាន​មក​ដល់ ។ ចំណែកឯ​កម្លាំង​សមត្ថកិច្ច ខណៈ​ពេល​ភ្លាម​ៗ​នោះ​បាន​ទាក់ទង​ទៅ​ខាង​ជំនាញ​ចក្ខុ​រាជធានី​ភ្នំពេញ មក​ពិនិត្យ​សព​ភ្លាម​ៗ​ផង​ដែរ ក្រោយមក​ទើប​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​បាន​បាត់បង់​ជីវិត​ដោយសារ​គាំងបេះដូង​ពិតប្រាកដ​មែន ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍ ព្រមទាំង​កម្លាំង​សមត្ថកិច្ច​ជំនាញ បាន​ប្រគល់​សព​ឱ្យ​ក្រុម​គ្រួសារ​ជា​ប្រពន្ធដើម ព្រមទាំង​កូនចៅ បាន​នាំ​យក​សព​បុរស​រង​គ្រោះ​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ឯ​ស្រុក​កំណើត​បាត់​ទៅ ៕

from: https://tnaot.com/km/m/detail/article/9676586