Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ស្រូត​ៗ​បងប្អូន​! ការ​ផ្ទេរកម្មសិទ្ធិ​យានយន្ត​រក​ម្ចាស់​ដើម​មិនឃើញ​នឹង​ត្រូវ​បញ្ជ​ប់​ចុងខែ​នេះ​ហើយ

រាជធានី​ភ្នំពេញ ៖ នៅ​សល់​ត្រឹមតែ​២១​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ការ​ផ្ទេរកម្មសិទ្ធិ​យានយន្ត​ដែល​រក​ម្ចាស់​ដើម​មិនឃើញ​នឹង​ត្រូវ​បញ្ចប់​ត្រឹម​ថ្ងៃ​ទី​៣០ កញ្ញា ឆ្នាំ​២០២០ ខាង​មុខ​នេះ​ហើយ ។

ការ​ផ្ទេរកម្មសិទ្ធិ​យានយន្ត​រក​ម្ចាស់​ដើម​មិនឃើញ គឺជា​រឿង​ចាំបាច់ ដើម្បី​ជៀសវាង​នូវ​បញ្ហា​ណាមួយ​ដែល​នឹង​កើតឡើង​ក្នុង​ការ​មិន​បាន​ទៅ​ផ្ទេរ​កម្ម​សិទ្ធ​យានយន្ត​ក្រសួង​បាន​ធ្លាប់​បាន​ពន្យា​ពេល​ច្រើន​លើក​មក​ហើយ ។

ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន សូម​ធ្វើការ​បញ្ជាក់ និង​ក្រើន​រំ​ឮ​ក​ជា​ថ្មី​ម្តងទៀត​ពី​សេចក្តីណែនាំ «​ការ​ផ្ទេរកម្មសិទ្ធិ​យានយន្ត​ដែល​រក​ម្ចាស់​ដើម​មិនឃើញ​» ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​កាន់កាប់​យានយន្ត ទិញ​លក់​ត​ៗ​គ្នា​រក​ម្ចាស់​ដើម​មិនឃើញ​ត្រូវ​ដាក់​ពាក្យ​ស្នើ​សុំ​ផ្ទេរកម្មសិទ្ធិ​យានយន្ត ឱ្យ​បាន​មុន​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០២០ ខាង​មុខ​នេះ ។

អាស្រ័យ​ដូច​មាន​បញ្ជាក់​ជូន​ក្នុង​ខ្លឹមសារ​នៃ​សេចក្តីណែនាំ សូម​ម្ចាស់​កម្ម​សិទ្ធ​យានយន្ត រួសរាន់​ដាក់​ពាក្យ​ស្នើ​សុំ​ឱ្យ​បាន​ទាន់​ពេលវេលា ។ ចំពោះ​ឯកសារ​តម្រូវ ៖ – ពាក្យសុំ​ផ្ទេរ​កម្ម​សិទ្ធ​យានជំនិះ​មាន​ផ្តិត​ស្នាម​មេដៃ​អ្នក​ស្នើ​សុំ និង​មាន​បិត​សំណៅ​លេខ​កាល់ (​តួ ឬ​សាក់​ស៊ី​)​ដែល​បាន​ចម្លង​ជាក់ស្តែង​ពី​យានយន្ត – បណ្ណ​សម្គាល់​យានយន្ត​(​ច្បាប់​ដើម​) និង​ផ្លា​ក​លេខ​សម្គាល់​​យានជំនិះ​(​ករណី​ផ្ទេរកម្មសិទ្ធិ​ឆ្លង​រាជធានី​ខេត្ត​) – វិញ្ញាបនបត្រ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានជំនិះ– អត្តសញ្ញាណ​បណ្ណ​អ្នកលក់ និង​អ្នកទិញ (​លិខិតឆ្លងដែន និង​លិខិតបញ្ជាក់​ទីលំនៅ​បច្ចុប្បន្ន​ចេញ​ដោយ​អាជ្ញា​ធរមាន​សមត្ថកិច្ច ករណី​ជនបរទេស​) – បង្កាន់ដៃ​ពន្ធ​ប្រថាប់ត្រា​លើ​ការ​ផ្ទេរ​កម្ម​សិទ្ធ​យានយន្ត – លិខិត​ទិញ​លក់ – កិច្ចសន្យាធានា​ដែល​មាន​បញ្ជាក់​ពី​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​។ ទីតាំង​៖ មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​-​ខេត្ត តាម​អាសយដ្ឋាន​របស់​ម្ចាស់​ចុង​ក្រោយ ៕

ផ្តល់សិទ្ធដោយ៖កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9676535