រាជធានីភ្នំពេញ ៖ ការប្រកបមុខរបរធ្វើចំការដាំបន្លែរបស់ប្រជាកសិករឆ្នាំនេះ ទទួលបានផល ល្អប្រសើរជាងឆ្នាំមុនៗដោយសារតែឆ្នាំនេះទឹកតូច ហើយភ្លៀងតិចទៀត ជាហេតុធ្វើឱ្យដំណាំ លូតលាស់បានល្អ និងទទួលផលល្អប្រសើរ ចំណែកទីផ្សារក៏មានហាងឆេងផងដែរ ។ នេះបើ តាមការឱ្យដឹងពីប្រជាកសិករ ដែលធ្វើកសិកកម្មដាំបន្លែនៅតាមទីទំនាប នានានៅតាមដង ទន្លេមេគង្គ ។
លោកស្រី ស្រ៊ុន វ៉ាន់ចាន់ណា អាយុ ៣១ឆ្នាំជាប្រជាកសិករដាំត្រឡាចនៅក្នុងភូមិ បាក់ខែង សង្កាត់ព្រែកលៀប បានឱ្យដឹងថា ការប្រកបមុខរបរដាំត្រឡាច ឆ្នាំ នេះបានផល ល្អប្រសើរជាងឆ្នាំមុខ ដោយសារតែឆ្នាំនេះ មិនស្រូវមានភ្លៀងធ្លាក់ ព្រោះពេលភ្លៀងធ្លាក់ខ្លាំង បណ្តាលឱ្យទឹកលិចរងត្រឡាចធ្វើឱ្យដំណាំ រលួយមិនអាចលូតលាស់បានល្អ ។
ចំណែកទីផ្សារបន្លែនៅផ្សារនាគមាសក៏បានមានហាងឆេងដែរ ។ ដំណាំត្រឡាច មាន ភាពងាយស្រួលដាំ និងងាយបានផលណាស់ តែមានការលំបាកថែទាំបោចស្មៅជ្រួយដីដាក់ ជីបន្តិច ។ លោកស្រីក៏បានឱ្យដឹងទៀតថា ដំណាំត្រឡាច រយៈពេលប្រមាណ ២ខែទទួលបាន ផលដោយគិតចាប់តាំង ពីដាក់បណ្តុះគ្រាប់ផ្សាំរយៈពេលប្រមាណ ១២ថ្ងៃហើយ យកទៅដាក់ ដាំនៅចម្ការថែទាំតែរយៈពេលប្រមាណជាង ១ខែទៀតបានបេះផ្លែលក់ហើយ ។
លោកស្រីឱ្យដឹងទៀតថា ក្នុងមួយឆ្នាំគាត់ដាំបាន ៣ដង ហើយបានផលបេះលក់រហូត ។ ជារៀលរាល់ឆ្នាំក្រុមគ្រួសាររបស់គាត់ដែលមានសមាជិក ៧នាក់ រួមមាន ៖ ឪពុក ម្តាយ ប្តី ប្រពន្ធ និងកូន បានប្រកបមុខរបរដាំដំណាំត្រឡាចលើផ្ទៃដីប្រមាណ ២ហិកតា ហើយដាំជាដំ ណាក់កាល ។ ត្រឡាច ទទួលផលរយៈពេលវែងរហូតដល់ ៣ខែទើបវាលែងផ្លែ ។ ក្រៅពីផ្លែ ខ្ចីយកធ្វើបន្លែ ត្រឡាច ទុំអាចយកទៅធ្វើនំបានថែមទៀតផង ។
លោកស្រី ស្រ៊ុន វ៉ាន់ចាន់ណា បានបន្តទៀតថា ជារៀងរាល់ថ្ងៃគាត់បានបេះត្រឡាច យកទៅលក់ទៅផ្សារបាក់ខែ ឱ្យកម្មករ និងអ្នកភូមិ និងរយៈពេល ២ថ្ងៃម្តងបេះយកទៅលក់ បោះដុំនៅផ្សារនាគមាស ដែលបេះម្តងតែ ៦រងប៉ុណ្ណោះ ដែលរងនីមួយៗមានទំហំប្រមាណ ២០ម៉ែត្រ គុណ ១០០ម៉ែត្រ និងទទួលបានផលប្រមាណពី ៣០០ ទៅ ៥០០គីឡូក្រាម ដែល ក្នុងនោះត្រឡាចតូចៗ លក់បាន ២០០០រៀល ១គីឡូក្រាមតម្លៃ, ត្រឡាចធំៗតម្លៃ ១២០០ រៀលក្នុង ១គីឡូក្រាម ។
លោកស្រីក៏បានបញ្ជាក់ទៀតថា ត្រឡាចរបស់គាត់លក់ដាច់ណាស់ ដោយគេដឹងថា ជាត្រឡាចមិនបានប្រើជីគីមីនោះទេ គីគ្រាន់ដាក់ជីអាចម៍គោ និងជីកែងតែប៉ុណ្ណោះ ។ ការធ្វើ ចម្ការដាំបន្លែត្រឡាច បានផលប្រសើរណាស់ដែលក្នុងមួយឆ្នាំដាំបាន ៣ដង និងទទួលចំ ណូលបានជិត ១ម៉ឺនដុល្លារ ដែលដាំលើផ្ទៃដីប្រមាណ ២ហិកតា ។
ក្រៅពីដាំត្រឡាច លោក ស្រីក៏បានដាំពោត, ទ្រព្យ, ឪឡឹក ព្រមទាំងចិញ្ចឹមគោពូជផងដែរ ។ លោកស្រីបានឱ្យដឹងទៀត ថា គាត់ជាកូនកសិករមានបងប្អូន ៨នាក់ មួយជីវិតតាំងពីតូចដឹងក្តី បានប្រកបមុខរបរធ្វើចម្ការ រហូតជាមួយឪពុកម្តាយកាក់បកណាស់ដោយបានញ៉ាំងឱ្យជីវភាពគ្រួសារកាន់តែប្រសើរឡើង ៕
ផ្តល់សិទ្ធដោយ៖កោះសន្តិភាព