Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រឿង ស៊ុន សុដាលី​កា ត្រូវ​បណ្តេញ​ចេញពី​ក្រុម OMG ពេល​នេះ​ឪពុក​នាង​ចេញ​មុខ​បក​ស្រាយ​ជា​សាធារណៈ

ភ្នំពេញ ៖ ឪពុក​បង្កើត​ស្រី​ស្អាត​ពូកែ​រាំ ​សមាជិក​ក្រុម​រាំ​ OMG បាន​ចេញ​មុខ​បកស្រាយមតិ​រិះគន់ទាក់ទងពាក្យ​ចចាម​អារ៉ាម ដែល​និយាយថា​​កូនខ្លួនត្រូវ​គេ​បណ្តេញ​ចេញ​ពី​ក្រុម ក្រោយ​សាធារណជន​លែង​ឃើញ​វត្តមាន​នាងនៅ​ក្នុង​ក្រុមមួយ​រយៈ​ចុងក្រោយ​នេះ។

លោក តែ ស៊ុន​ណា​ង ដែលជា​ឪពុក​បង្កើត​របស់​ស្រី​ស្អាត​ខាង​លើ ថ្មីៗ​នេះ បានចេញ​មុខ​​ច្រានចោល​នៅ​ព័ត៌មាន មេក្រុម​ OMG ប​ណ្តោ​ញ​កូនស្រីខ្លួន​ចេញពី​ក្រុម​ ដោយ​អះអាង​​ជា​រឿង​ពិត អ្វី​ដែល​ជា​ការ​ពិតពាក់​ព័ន្ធ​អវត្តមាន​របស់​នាង​ក្នុង​ក្រុម គឺ​ដោយ​សារ​នាង​កំពុង​មាន​បញ្ហា​សុខភាព និង​សម្រាក​ព្យាបាល​។ លោក​ថា « តាម​ពិត​ខ្ញុំ​មិន​ចង់​លូកដៃ និង​បកស្រាយ​អ្វី​ច្រើន​ តែ​វា​បាន​ប៉ះពាល់​ដល់​កិត្តិ​យ​កូនស្រី​ខ្ញុំ ក្នុង​នាម​ខ្ញុំ​ជា​ឪពុក​ ខ្ញុំ​នឹង​បកស្រាយ​កុំឲ្យ​ពួក​គាត់​មានការ​យល់​ច្រឡំ​មក​លើ​កូនស្រី​ខ្ញុំតទៅទៀត”។

លោកបញ្ជាក់ថា «​បើ​ប្អូន​ៗ​មិនដឹង​អំពី​មូលហេតុ​អ្វី​ច្បាស់​ពី​កូនស្រី​ខ្ញុំ សូម​មេត្តា​ប្អូន​ៗ និង​មិត្ត​ៗ​ទាំងអស់​ទុក​អោយ​កូនស្រី​ខ្ញុំ​បាន​ព្យាបាល​ជំងឺ​ដោយ​ស្ងប់ស្ងាត់​ផង គាត់ និង​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ និង​ទៅ​ជួបប្រិយមិត្តរបស់​គាត់​វិញ នៅ​ពេល​ណា​គាត់​បានជា​ស្បើយ​ល្អ​ប្រសើរ​ឡើង​វិញ តែ​ប្រើ​ក្នុង​រយៈពេល​យូរ​» ។

គួរ​បញ្ជាក់​​ថា ស្រី​ស្អាត​លី​កា បាន​ប្រកាសប្រាប់​មហាជន​ដែល​ជា​អ្នកគាំទ្រ​របស់​នាង​រួច​មក​ហើយ កាលពី​ខែឧសភា​កន្លង​ទៅ​ ដែល​ថា​នឹង​មិន​មាន​វត្ត​មាននៅ​ក្នុង​ក្រុម​ ពីព្រោះ​តែ​រូប​នាង​មាន​ជំងឺ​ឆ្អឹងខ្នង ហើយ​​ធ្វើការ​វះកាត់​ទទួល​បាន​ជោគជ័យ​រួច​មក​ហើយ គ្រាន់តែ​ពេល​នេះ​ត្រូវការ​ពេលវេលា​មួយ​រយៈពេល​វែង ដើម្បី​ឲ្យស្ថានភាព​ជំងឺ​ប្រសើរ​ឡើង​វិញ​តែ​ប៉ុណ្ណោះ៕ ដោយ៖ ត្នោត

from: https://tnaot.com/km/m/detail/article/9489043