Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ហាងឆេងលុយខ្មែរមានប្រៀបជាងលុយចិន

រាជធានីភ្នំពេញ ៖ នៅថ្ងៃនេះ ១យន់ចិន ទិញចូលត្រឹមតែ ៥៨៤ រៀល ហើយលក់ចេញតែ ៥៩០ រៀល ប៉ុណ្ណោះ តែកាលពីថ្ងៃម្សិលមិញ ទិញចូល ៥៨៥ រៀល និងលក់ចេញរហូតដល់ ៥៩១ រៀលឯណោះ។ ហាងឆេងប្រាក់រៀលខ្មែរនៅថ្ងៃនេះមានប្រៀបជាងប្រាក់យន់ចិនបន្តិច បើធៀបកាលពីថ្ងៃម្សិលមិញ។

​ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ១៥ខែកក្កដា ឆ្នាំ ២០២០ នេះបានឱ្យដឹងថា អត្រាប្តូរប្រាក់រៀលខ្មែរធៀបនឹងប្រាក់នៃ បណ្តាប្រទេសមួយចំនួនដែលរួមមាន ៖ ១ដុល្លារអាមេរិក ស្មើនឹង ៤០៩៣ រៀល, ១អឺរ៉ូ ទិញចូល ៤៦៤៤ រៀល លក់ចេញ ៤៦៩០ រៀល និង ១ដុល្លារអូស្ត្រាលី ទិញចូល ២៨៣៨ រៀល លក់ចេញ ២៨៦៦ រៀល ។

ទន្ទឹមនេះដែរ ១០០យ៉េនជប៉ុន ទិញចូល ៣៨១៣ រៀល លក់ចេញ ៣៨៥១ រៀល ខណៈ ដែល ១០០វុនកូរ៉េ ទិញចូល ៣៤០ រៀល លក់ចេញ ៣៤៣ រៀល ហើយ ១ដុល្លារសាំង ហ្គាពួរ ទិញចូល ២៩៤២ រៀល លក់ចេញ ២៩៧១ រៀល ។

ជាមួយគ្នានេះ ១បាតថៃទិញចូល ១៣០ រៀល លក់ចេញ ១៣២ រៀល ហើយ ១០០០ដុង វៀតណាម ទិញចូល ១៧៧ រៀល លក់ចេញ ១៧៩ រៀល និង ១០០០គីបឡាវ ទិញចូល ៤៥៣ រៀល លក់ចេញ ៤៥៨ រៀល ៕ ត្នោត 

from: https://tnaot.com/km/m/detail/article/9488952