នៅគ្រាពុទ្ធសម័យសំដៅយកមជ្ឈិមប្រទេស ជាប្រទេសបរិបូណ៌ដោយធម៌វិន័យហើយស្ថិតនៅពាក់កណ្តាលផែនដី ទុកថាជាប្រទេសដ៏សមគួរ ព្រោះប្រទេសនោះមានព្រះពុទ្ធ ព្រះបច្ចេកពុទ្ធ និងព្រះអគ្គសាវកព្រះពុទ្ធតែងកើតតែងស្ថិតនៅក្នុងទីនោះ ហើយបុគ្គលដែលរស់នៅក្នុងមជ្ឈិមប្រទេសនោះរមែងបាននូវធម៌ដ៏ប្រសើរលើសលប់៦ប្រការគឺៈ
១-ឃើញប្រសើរ គឺឃើញព្រះពុទ្ធ ព្រះបច្ចេកពុទ្ធ និងអគ្គសាវកព្រះពុទ្ធ
២-ស្តាប់ប្រសើរគឺ ស្តាប់ធម៌របស់ព្រះពុទ្ធជាដើម
៣-បានប្រសើរ គឺបាននូវសទ្ធាចិត្ត ជឿកម្មជឿផល ជឿគុណព្រះរតនត្រ័យ
៤-សិក្សារៀនសូត្រប្រសើរ គឺសិក្សាធម៌អាថ៌ ឬធម្មវិន័យព្រះពុទ្ធសាសនា
៥-បម្រើប្រសើរ គឺបានបម្រើព្រះសង្ឃ
៦-រឭកប្រសើរ គឺរឭកដល់គុណ១០យ៉ាងមាន រឭកពុទ្ធគុណ ធម្មគុណ សង្ឃគុណ ។
ទាំងអស់នេះជាលក្ខណៈសម្គាល់នៅក្នុងប្រទេសដ៏សមគួរ ។