
ប្រទេសឥណ្ឌា ៖ កំពូលតារាភាពយន្តរបស់ក្រុមហ៊ុនភាពយន្តបូលីវូត ឥណ្ឌា និងជាកំពូលតារាម៉ូដែល ព្រមទាំងជាអតីតបវរកញ្ញាពិភពលោក នាង AISHWARYA RAI អាយុ៤៦ឆ្នាំ ត្រូវបានធ្វើតេស្តឃើញឆ្លងវីរុស COVID-19 ។ នេះជាការអះអាងនាថ្ងៃទី១២ កក្កដា របស់អ្នកទទួលខុសត្រូវម្នាក់នៃទីក្រុងបុមបៃ។
តារារូបនោះរកឃើញឆ្លងវីរុសក្រោយការប្រកាសថា ឪពុកក្មេងនាងជាមនុស្សមានឈ្មោះល្បីល្បាញក្នុងខ្សែភាពយន្តឥណ្ឌា លោក AMITABH BACHCHAN ឆ្លងវីរុសនោះ ។ កូនស្រីនាង AISHWARYA RAI កុមារី AARADHYA អាយុ៨ឆ្នាំក៏រកឃើញឆ្លងវីរុសដែរ ។
នាង AISHWARYA RAI បានជាប់ជាបវរកញ្ញាពិភពលោកក្នុងឆ្នាំ១៩៨៤ និងចាប់ផ្ដើមធ្វើជាតារាភាពយន្តពីដំណាច់ទសវត្សឆ្នាំ១៩៩០មក ។
នាងបានលេចមុខលើកម្រាលព្រំក្រហមនៃមហោស្រពខ្សែភាពក្រុងកានជាញឹកញាប់ ហើយក្លាយជាកំពូលតារាភាពយន្តរបស់ក្រុមហ៊ុនបូលីវូត មានឈ្មោះល្បីល្បាញលើពិភពលោកមួយរូប។ ឥណ្ឌាជាប្រទេសទី៣លើពិភពលោកដែលរងការប៉ះពាល់ខ្លាំងដោយសារវីរុស ជាមួយអ្នកឆ្លង៨២០.៩១៦នាក់និងអ្នកស្លាប់២២.១៩៣នាក់៕ ត្នោត