Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បើ​សិនជាចង់​ជោគជ័យ នៅ​ក្នុង​អាជីព​​ចៀសវាងចំណុចទាំងនេះ​!

វា​ជា​រឿង​ងាយស្រួល​ណាស់​ក្នុង​ការ​បន្ត​ធ្វើ​ការងារ​នៅ​កន្លែង​ដដែល​ជា​ច្រើន​ឆ្នាំ​ដោយ​មិន​មានឱកាស​ឡើង​ប្រាក់ខែ ឬ​ដំណែង ។ ប៉ុន្តែ​អ្វី​ដែល​អ្នក​ត្រូវ​ចង​ចាំ​គឺ​អ្នកមាន​សមត្ថភាព​ក្នុង​ការ​គ្រប់គ្រង​អាជីព​របស់​អ្នក​ច្រើន​ជាង​អ្នក​គិត​ទៅ​ទៀត ។ អ្នក​អាច​ជោគ​ជ័យ​ក្នុង​អាជីព​របស់​អ្នក​បាន​ដោយ​ព្យាយាម​ចៀសវាង​កំហុសឆ្គង​ខាងក្រោម​នេះ ៖

១. ការ​គិត​ថា ការងារ​មាន​ស្ថេ​រ​ភាព

មនុស្ស​ជា​ច្រើន​គិត​ថា​ពួក​គេ​កំពុង​មានការ​ងារ​ដែល​មាន​ស្ថេ​រ​ភាព​និង​សុវត្ថិភាព​ហើយ​ដូច្នេះ​ពួក​គេ​ម​មិន​ចាំបាច់​ព្រួយបារម្ភ​លើ​ការ​ពង្រឹងសមត្ថភាព​បន្ថែម​ឡើយ ។ ប៉ុន្តែ​ពេល​ដែល​អ្នក​ធ្វើ​ដូច្នេះ អ្នក​លែង​រៀន​អ្វី​ដែល​ថ្មី​ៗ​ហើយ ។ ក្នុង​ពេល​ដែល​អ្នក​ជួប​នូវ​វិបត្តិ​ដែល​មិន​អាច​ដឹង​ទុក​មុន​បាន​ដូច​ជា​ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ​១៩ ជាដើម ការងារ​របស់​អ្នក​អាច​នឹង​ផ្លាស់​ប្តូរ ឬ​អ្នក​អាច​នឹង​បាត់បង់​ការងារ​ទាំងស្រុង ។

២. ការ​មិន​រៀន​ជំនាញ​ថ្មី​ៗ

ពិភពលោក​បច្ចុប្បន្ន​នេះ​វិល​លឿន​ជាង​កាល​សតវត្ស​មុន ។ ហើយ​ស្រប​ពេល​នេះ​ដែរ ការ​ធ្វើ​ទំនើប​កម្ម​ផ្នែក​បច្ចេកវិទ្យា​ក៏​បន្ត​កើត​មាន​ឡើង​យ៉ាង​លឿន​ដែរ ដែល​កំពុង​ផ្លាស់​ប្តូរ​វិស័យ និង​ការងារ​ផ្សេង​ៗ​ជុំវិញ​ពិភពលោក ។

ប្រសិនបើ​អ្នក​មិន​ព្យាយាម​សម្រប​ខ្លួន​ទៅ​តាម​ការ​ផ្លាស់​ប្តូរ​នេះ​ដោយ​ព្យាយាម​រៀន​ជំនាញ​ថ្មី​ៗ​ទេ​នោះ អ្នក​នឹង​ជួប​បញ្ហា​ក្នុង​ការ​ជោគជ័យ​នៅ​ថ្ងៃ​អនាគត ។

៣. ផ្តោត​ស្មារតី​តែ​លើ​ការងារ​របស់​ខ្លួន

បុគ្គលិក​ជា​ច្រើន​ផ្តល់​តម្លៃ​តែ​លើ​ការងារ​ដែល​ខ្លួន​មាន​ក្នុង​ដៃ​ប៉ុណ្ណោះ និង​មើល​រំលង​គោលដៅ​ធំ​ៗ​របស់​ក្រុមហ៊ុន ។ ប្រសិនបើ​អ្នកដឹង​ពី​គោលដៅ​សំខាន់​ៗ​របស់​ក្រុមហ៊ុន អ្នក​នឹង​អាច​រក​វិធី​ដើម្បី​ជួយ​ឲ្យ​ក្រុមហ៊ុន​កាន់តែ​ខិត​ជិត​គោលដៅ​ទាំងនោះ​បាន​កាន់តែ​ឆាប់ ។ ជា​លទ្ធផល អ្នក​នឹង​ក្លាយជា​មនុស្ស​ដែល​មាន​តម្លៃ​ខ្ពស់​សម្រាប់​ក្រុមហ៊ុន​ផង​ដែរ ។

៤. មិន​ស្ម័គ្រចិត្ត​ធ្វើ​កិច្ចការ​ដទៃ

បុគ្គលិក​ខ្លះ​ទៀត​គិត​ថា ពួក​គេ​គួរតែ​ទទួលយក​ការងារ​បន្ថែម​ពេល​ដែល​ពួក​គេ​បាន​ឡើង​តំណែង​ជា​មុន​សិន ។ ប៉ុន្តែ​ការ​ពិត​ជាក់ស្តែង វា​មិន​ដូច្នេះ​ទេ ។ ផ្ទុយ​មក​វិញ​អ្នក​ត្រូវ​ស្នើ​សុំ​ការងារ​បន្ថែម​មុន​សុំ​ឡើង​ប្រាក់ខែ ឬ​តំណែង ព្រោះ​អ្នក​ត្រូវការ​ផ្តល់​នូវ​មូលហេតុ និង​ភស្តុ​តាង​បង្ហាញ​ថា​អ្នក​ពិតជា​ស័ក្តិសម​ក្នុង​ការ​ទទួល​បាន​អ្វី​ដែល​ខ្លួន​ស្នើ​សុំ​ពិតមែន ៕

from: https://tnaot.com/km/m/detail/article/9488772