Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ថ្ងៃពុធនេះ ថៃមានអ្នកឆ្លងមេរោគកូវីដ១៩ចំនួនម្នាក់ថ្មី និងមិនមានអ្នកស្លាប់ថ្មីទេ

​នៅថ្ងៃពុធនេះរដ្ឋាភិបាលបានរាយការណ៍ថា ប្រទេសថៃមានករណីថ្មីនៃ​ឆ្លងមេរោគកូវីដ១៩ចំនួនម្នាក់ ដែលជាអ្នកផលិតខ្សែភាពយន្តជប៉ុន​ហើយត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកក្នុងទីក្រុងបាងកក​ ធ្វើឱ្យចំនួនអ្នកជំងឺសរុបនៅក្នុងប្រទេសកើនឡើងដល់ ៣ ៤៤៧ នាក់។

មជ្ឈមណ្ឌល​រដ្ឋបាលគ្រប់គ្រងស្ថានភាពមេរោគកូវីដ១៩បានមានប្រសាសន៍ថា អ្នកជំងឺថ្មីជាបុរសអាយុ ៣៨ ឆ្នាំ​ មកពីប្រទេសជប៉ុនកាលពីថ្ងៃសុក្រសប្តាហ៍មុន​ ហើយបានធ្វើតេស្តវិជ្ជមាន​កូវីដ១៩ កាលពីថ្ងៃចន្ទ​។ ​មជ្ឈមណ្ឌល CCSA​ បាន​បន្ថែមថា​ ក្នុងចំណោមជនជាតិថៃត្រឡប់មកពីប្រទេសជប៉ុនចំនួន ៣ ៣៧៥ នាក់មានអត្រាឆ្លងជំងឺចំនួន ១.៥៧% ។ គិតមកដល់ថ្ងៃនេះប្រទេសថៃមានអ្នកជំងឺសរុបចំនួន ៣ ៤៤៧ នាក់ដែលក្នុងនោះមានអ្នកជាសះស្បើយចំនួន ៣ ២៨៦ ​នាក់ និងបន្សល់ទុកអ្នកជំងឺចំនួន ១០៣ នាក់​កំពុងសម្រាកព្យាបាល​ក្នុងមន្ទីរពេទ្យ រីឯអ្នកស្លាប់នៅរក្សាចំនួន ៥៨ នាក់​ដដែល។

​នៅទូទាំងពិភពលោកមានអ្នកឆ្លងមេរោគកូវីដ១៩សរុបចំនួន ២៧.៧៣ លាននាក់ ​និងមានអ្នកស្លាប់​សរុបចំនួន ៩០១ ៨៣៣ នាក់។

សហរដ្ឋអាមេរិកមាន​អ្នកឆ្លងច្រើនជាងគេគឺ ៦.៥១ លាននាក់ ​និងមានអ្នកស្លាប់ច្រើនបំផុតគឺ ១៩៤ ០៣២ នាក់​។ ប្រទេសឥណ្ឌាស្ថិតនៅលំដាប់ទី ២ ដែលមានអ្នកឆ្លងសរុបចំនួន ៤.៣៧ លាននាក់ ​និងមានអ្នកស្លាប់សរុបចំនួន ៧៣ ៩២៣ នាក់​។ ប្រទេសប្រេស៊ីលស្ថិតនៅលំដាប់ទី ៣ ដែលមានអ្នកឆ្លងសរុបចំនួន ៤.១៦ លាន​នាក់ និងមានអ្នកស្លាប់សរុបចំនួន ១២៧ ៥១៧ នាក់​។ ប្រទេសថៃជាប់ចំណាត់ថ្នាក់ទី ១២២ ​ក្នុងចំណោមប្រទេសដែលបានឆ្លងមេរោគកូវីដ១៩ទូទាំងពិភពលោក៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ bangkok post

from: https://tnaot.com/km/m/detail/article/9675312