Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បើករថយន្តលឿនពេកបួងចង្កូតក្រឡាប់ផ្ងារជើងមួយចំហៀង

ភ្នំពេញ​៖​ រថយន្តកុងតឺន័រមួយគ្រឿងបេីកបរក្នុងល្បឿនលឿនទាំងស្ថានភាពផ្លូវកោងផង​ ក៏បួងចង្កូតក្រឡាប់ផ្ងាជេីងម្ខាងជ្រុលទៅសង្កត់ផ្ទះប្រជាពលរដ្ឋដែលនៅជាប់ផ្លូវរងការខូចខាតអស់ផ្នែកខាងមុខចំនួន២ល្វែងនិងបន្តកិនកន្លែងលក់ស្រាក្រឡុកផ្អេីលអ្នកលក់និងនាក់ផឹករត់ជាន់ជេីងគ្នា​ ។ 

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះ​ បានបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១និង៤០នាទីរំលងអាធ្រាត្រ​ ឈានចូលថ្ងៃទី១៥​ ខែកក្កដា​ ឆ្នាំ២០២០​ នៅផ្លូវវេងស្រេង ភូមិជ្រៃកោង​ សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។ 

បេីតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុ​ គេបានឃេីញរថយន្តសណ្តោងទូកុងតឺន័រមួយគ្រឿង​ ក្បាលពណ៍ស​ ពាក់ស្លាកលេខភ្នំពេញ3C 6327 ដោយមានបិទស្លាកអក្សកាត់ខាងមុខ​ HL ធ្វេីដំណេីរតាមបណ្តោយផ្លូវវេងស្រេង​ ទិសដៅពីជេីងទៅត្បូងល្បឿនយ៉ាងលឿន​ លុះមកដល់ចំណុចកេីតហេតុដោយស្ថានភាពផ្លូវកោងក៏បួងចង្កូតធ្វេីឲ្យហេីបកង់មួយចំហៀងក្រឡាប់ផ្ងាជេីងសង្កត់ទៅលេីផ្ទះវីងវេលុយនិងទ្រូម៉ានីវេលុយរងការខូចខាតអស់សំយ៉ាបខាងមុខនិងជញ្ចាំងមួយផ្ទាំង​ រួមទាំងបង្គោលស្លាកទ្រូម៉ានីមួយដេីម​ ។

មិនត្រឹមតែប៉ុណ្ណោះរថយន្តមិនទាន់អស់ល្បឿនក៏អូសទៅបុកកន្លែងលក់ស្រាក្រឡុករងការខូចខាតធ្វេីឲ្យអ្នកលក់និងនាក់អង្គុយផឹករត់ជាន់ជេីងគ្នាសឹងតែមិនទាន់​ តែសំណាងដែរមិនធ្វេីឲ្យមនុស្សរងរបួសនោះទេ​ ។ 

ក្រោយកេីតហេតុ​ តៃកុងរថយន្តបង្កបានលូនចេញពីរថយន្តហេីយគេចខ្លួនបាត់​ បន្សល់ទុករថយន្តនៅកន្លែងកេីតហេតុ​ ទេីបត្រូវបានសមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញមកស្ទូចរថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការរាជធានីភ្នំពេញរងចាំដោះស្រាយតាមច្បាប់៕​ផេង ភាព

from: https://tnaot.com/km/m/detail/article/9488256