Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ស្ត្រីម្នាក់គេប្រទះឃើញស្លាប់ក្នុងបន្ទុប់សង្ស័យខ្យល់គរ បង្កការភ្ញាក់ផ្អេីទាំងយប់

ភ្នំពេញ​៖​ ស្ត្រីម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃេីញដេកស្លាប់នៅក្នុងបន្ទុប់ជួលសង្ស័យខ្យល់គរបង្កការភ្ញាក់ផ្អេីលនិងរាយការណ៍ទៅសមត្ថកិច្ចចុះមកពិនិត្យជាក់ស្តែង​ កាលពីវេលាម៉ោង ១៨ និង៣០នាទីថ្ងៃទី១៤ ខែកក្កដា​ ឆ្នាំ ២០២០ នៅចំណុចបន្ទប់ជួលលេខ៨ ភូមិព្រៃទា១ សង្កាត់ចោមចៅ៣ខណ្ឌពោធិ៍សែនជ័យ ។ 

ជនរងគ្រោះឈ្មោះ សឿ សុខឡុង ភេទស្រី អាយុ៥២ ឆ្នាំមុខរបរសន្តិសុខរោងចក្រ មានស្រុកកំណើតនៅ ភូមិ សង្គមមានជយ័ថ្មី ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បច្ចុប្បន្នស្នាក់នៅ កន្លែងកើតហេតុខាងលើ នៅម្នាក់ឯង។ តាមប្រភពព័ត៌មានបានឲ្យដឹងថា​ ស្ត្រីខាងលេីត្រូវបានក្រុមហ៊ុនផ្អាកការងាររយះពេល២ខែមកហេីយ។ ហេីយជារៀងរាល់ថ្ងៃជនរងគ្រោះតែងតែផឹកស្រាស្រវឹង​ លុះមកដល់ថ្ងៃទី១៣ខែកក្កដា​ គាត់បានថ្អូញថ្អែប្រាប់អ្នកជិតខាងថាគាត់មិនសូវស្រួលខ្លួនសោះ​ លុះមកដល់វេលាកេីតហេតុស្រាប់តែប្រទះឃេីញដេកស្លាប់នៅក្នុងបន្ទុប់បាត់ទៅហេីយ។ 

 

តាមការបំភ្លឺរបស់ឈ្មោះ ផេង ធីតា ភេទស្រីអាយុ ២២ ឆ្នាំ មុខរបរ កម្មការិនីរោងចក្រ បច្ចុប្បន្នស្នាក់នៅ បន្ទប់ជួល នៅកាណាឌីយ៉ា ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១  ត្រូវជា កូន សព បានអោយដឹងថានៅមុនពេលកើតហេតុ មានអ្នកជិតខាង បន្ទប់ជួល ម្តាយរបស់គាត់​ បានយកទូរសព្ទ័ ម្តាយរបស់គាត់ខលទៅប្រាប់ថា ម៉ាក់របស់ក្មួយឈឺ មកមើលម៉ាក់ផង ហើយក៏បិទទៅ មួយសន្ទុះក្រោយមក អ្នកជិតខាង បានខលមកម្ដងទៀត ប្រាប់ថា ម៉ាក់របស់ក្មួយ ស្លាប់បាត់ទៅហើយ  ពេលនាងមកដល់ ក៏ឃើញម្តាយស្លាប់ ពិតប្រាកដមែន។  

តាមការពិនិត្យនិងកោសល្យវិច្ចយ័ របស់សមត្ថកិច្ចជំនាញបានបញ្ជាក់ថាជនរងគ្រោះ ស្លាប់ ដោយសារ គាំងបេះដូង។  

បច្ចុប្បន្ន សព ត្រូវបាននគរបាល ជំនាញ ប្រគល់ទៅអោយក្រុមគ្រួសារយកទៅធ្វើបុណ្យនៅវត្ត ជម្ពូវ័ន៕ផេង ភាព

from: https://tnaot.com/km/m/detail/article/9487778