“ពិភទ្ទរង្សី” អារាមអាយុ១៣៤ឆ្នាំសម្ងំលាក់ខ្លួនក្នុងរាជធានីភ្នំពេញមិនសូវមានអ្នកដឹង
រាជធានីភ្នំពេញដែលជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជាគឺជាឃ្លាំងវប្បធម៌ សិល្បៈ និងទីតាំងភូមិសាស្ត្រប្រមូលផ្ដុំនូវស្ថាបត្យកម្មសំណង់អគារបុរាណ, ប្រាសាទ និងវត្តបុរាណមិនតិចទេបើយើងបានសិក្សាឲ្យបានស៊ីជម្រៅ។
ក្នុងចំណោមវត្តបុរាណៗនៅក្នុងរាជធានីមានវត្តមួយឈ្មោះ វត្តពិភទ្ទរង្សី ឬអ្នកទីក្រុងស្គាល់ច្បាស់ថាចិនដំដែកខាងជើងគឺជាអារាមដ៏ចំណាស់បំផុតមួយ ដែលនៅសេសសល់រហូតដល់បច្ចុប្បន្ន។ វត្តចិនដំដែកខាងជើងស្ថិតនៅបណ្ដោយផ្លូវសាធារណរដ្ឋបារាំង និងផ្លូវឧកញ៉ាអ៊ុម សង្កាត់ស្រះចក ខណ្ឌដូនពេញ ។
បើតាមផ្ទាំងចារឹកវត្តនេះត្រូវបានកសាងនៅគ.ស.១៨៨៦ បច្ចុប្បន្នមានអាយុ១៣៤ឆ្នាំហើយ។ ក្រៅពីសំណង់ព្រះវិហារបុរាណ វត្តចិនដំដែកខាងជើងមានបន្សល់ទុកនូវសំណង់កុដិ, គំនូរ, របង, ក្លោងទ្វារ និងចេតិយភូមា, ចំណារជាភាសាសៀម (ប្រវត្តិទាក់ទងនឹងសៀមជួយច្បាំងខ្មែរ) ដែលសុទ្ធសឹងជាភស្តុតាងដ៏មានតម្លៃខាងប្រវត្តិសាស្ត្រគួរឲ្យសិក្សាស្វែងយល់៕
អត្ថបទ៖ WowCambodian /ប្រភពរូប៖ Bondol Cover