Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

“​ ខ្លោងទ្វារខ្មោចនៅអង្គរធំ ” គ្រាន់តែឮឈ្មោះព្រឺរោម ប៉ុន្តែមិនដូចអ្វីដែលអ្នកគិតទេ!

ខ្លោងទ្វារខ្មោច ជាខ្លោងទ្វារ​មួយ​នៅ​ទិសខាងកើត​នៃ​ក្រុង​អង្គរធំ ចំពីមុខ​ប្រាសាទបាយ័ន​ទៅកើត​ត្រង់។

ខ្លោង​ទ្វារ​នេះត្រូវ​បាន​គេ​ប្រើប្រាស់​សម្រាប់​ដង្ហែ​សាកសព​របស់​អ្នក​ដែល​រស់​នៅ​ក្នុង​ក្រុង​អង្គរ​ធំ​យក​ទៅ​បូជា ឬ​យក​ទៅ​ចោល​ក្នុង​ទឹក​ស្ទឹង​ខាងក្រៅ​បរិវេណក្រុង​អង្គរធំ។ (​សៀវភៅមគ្គុទ្ទេសក៍អាណាចក្រអង្គរ ភាគ ២)

ចុះគ្នាយើង​មានអ្នក​ហ៊ាន​ទៅលេងទេ? ខ្លោងទ្វារ​នេះ​ស្ងាត់​ជាងគេក្នុង​ចំណោមខ្លោង​ទ្វារ​ទាំង ៥ ប្រហែល​ដោយសារ​មក​ពី​ឈ្មោះ​របស់​វាហើយមើលទៅ😂

ប៉ុន្តែ​រាល់​ពេល​ដែល​ខ្ញុំ​ទៅលេង គឺខ្ញុំទៅតែឯងទេ ហើយ​ក៏​មិន​មាន​អ្វី​គួរឲ្យ​ខ្លាចដែរ គឺ​មាន​សភាពធម្មតា និង​មិនមាន​ទេសចរទៅអ៊ូអរ​នោះទេ ហើយ​ធម្មជាតិ​នៅទីនោះគឺស្អាត។

ផ្លូវ​ចូល​ទៅកាន់​ខ្លោង​ទ្វារ​នេះ ជាផ្លូវតូច​ហើយ​មិនមាន​ចាក់​កៅស៊ូនោះទេ អ្នក​នឹង​មាន​អារម្មណ៍ថា​ត្រជាក់​ស្រស់ស្រាយ​ដោយ​សារតែ​មាន​ដើម​ឈើ​ជាច្រើន​ដុះអម​ផ្លូវ​ទៅកាន់​ខ្លោង​ទ្វារ​នេះ។

from: https://tnaot.com/km/m/detail/article/9485931