រាជធានីភ្នំពេញ៖ សាលារៀនដែលបើកដំណើរការមុនគេ គឺសាលាថ្នាក់ឧត្តមសិក្សា ព្រោះថ្នាក់នេះងាយស្រួលរៀបចំតាមការអនុវត្តវិធានការក្រសួងសុខាភិបាល ។ នេះបើតាមការបញ្ជាក់របស់នាយករដ្ឋមន្ត្រី ពីខេត្តព្រៃវែង នៅថ្ងៃទី១៤ កក្កដា នេះ។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងយ៉ាងដូច្នេះ៖«ពិតមែនហើយ យើងចាប់ផ្តើមឲ្យមានការបើកជាបណ្តើរៗហើយ ក្រសួងអប់រំយុវជន និងកីឡាបានបើកឲ្យមានការប្រឡងហើយ ។ ហើយខ្ញុំបានឯកភាពជាមួយរដ្ឋមន្ត្រីក្រសួងអប់រំបើកសាលារៀនថ្នាក់ឧត្តមសិក្សានៅខែសីហា ដែលធនាការគ្រប់គ្រងពីគម្លាតសុវត្ថិភាពយ៉ាងម៉េច ហើយសាលាឯកជនធ្វើយ៉ាងម៉េច?» ។
ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែនបន្ទាប់ពីក្រសួងអប់រំ យុវជន និងកីឡាបានសម្រេចអនុញ្ញាតឲ្យគ្រឹះស្ថានឯកជនអាចរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងគ្រឹះស្ថានឧត្តមសិក្សាឯក ជនអាចប្រឡងបញ្ចប់ឆ្នាំក្នុងរយៈពេល២ថ្ងៃ ៕ ត្នោត